កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាចំនួន៥ចំណុច

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានចូលរួមពិធីប្រគល់ជូន និងដាក់តម្កល់លិខិតូបករណ៍នៃការទទួលយកពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោកដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ជូនលោកស្រី Angela ELLARD អគ្គនាយិការងអង្គការពាណិជ្ជកម្មពិភពលោក នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា រួមមាន៖
(១) បង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ
(២) ចូលរួមលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញតិ្ត និងទប់ស្កាត់ការនេសាទហួសកម្រិត ស្របតាមគោលនយោបាយនៃការគ្រប់គ្រងជលផលសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយនិរន្តរភាព
(៣) ពង្រឹងការថែរក្សា ការពារ និងគ្រប់គ្រងធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព (៤) ចូលរួមអនុវត្តនិងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុង សូចនាករ១៤.៦ របស់អង្គការសហប្រជាជាតិ
(៥) អាចទទួលបានជំនួយបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាព គ្រប់គ្រងនិងអភិរក្សធនធានជលផលសមុទ្រ។

ជាមួយគ្នានោះ លោកស្រីអគ្គនាយិការង បានថ្លែងអំណរគុណកម្ពុជាផងដែរសម្រាប់កិច្ចខិតខំប្រឹងប្រែង និងអបអរសាទរកម្ពុជាសម្រាប់ការផ្តល់ជូននូវលិខិតូបករណ៍នៃការទទួលយកពិធីសារខាងលើនេះ។ លោកស្រី ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់និរន្តរភាពធនធានជលផល សំដៅទទួលបានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងសកម្មភាពនេសាទសមុទ្រខុសច្បាប់ ពុំមានការរាយការណ៍ និងការគ្រប់គ្រងពុំបានត្រឹមត្រូវ ជាពិសេសដើម្បីរឹតត្បិតសកម្មភាពឧបត្ថម្ភធនជលផល និងធានាចីរភាពនៃធនធានជលផលសមុទ្រឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងនោះដែរ លោកស្រីអគ្គនាយិការង បានស្វាគមន៍កម្ពុជា ហើយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ដែលជលផលបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងនាមកម្ពុជាជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចភ្ជាប់ទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សានិរន្តរភាពនៃធនធានជលផលពិភពលោក។

សូមបញ្ជាក់ផងដែរថា កម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឈរលេខរៀងទី១ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លេខរៀងទី៧ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចសរុបចំនួន៣៦ និងលេខរៀងទី៧៣ នៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលបានតម្កល់លិខិតូបករណ៍នៃការទទួលយកពិធីសារខាងលើនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort