សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញគឺសរសេរដោយសមត្ថភាពកូនខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលដំណាក់កាលទី១ យើងត្រូវការជំនួយច្រើនពីជំនាញបរទេសដូចជា៖ ទីប្រឹក្សាធនាគារពិភពលោក ធនាគារអាស៊ី ពីIMF មកជួយកសាង និងសរសេរផែនការរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មកដល់ពេលនេះ រាល់ផែនការទាំងអស់ដែលរាជរដ្ឋាភិបាលដាក់ចេញគឺសរសេរដោយសមត្ថភាពកូនខ្មែរ មន្រ្តីរបស់ខ្មែរ ដែលអាចជួយឱ្យយើងអាចដឹកនាំប្រទេសក្រោយពីចប់សង្រ្គាមឆ្នាំ១៩៩៨ រហូតដល់កូវីដ-១៩ ជាមួយនិងកំណើនសេដ្ឋកិច្ចជាង ៧% និងជាប្រទេសដើរលឿនជាងគេក្នុងការរកចំណូលមធ្យមកម្រិតទាបរយៈពេលខ្លី ដោយសារការខិតខំនិងសមត្ថភាពនៅក្នុងការកសាងផែនការ ការដឹកនាំអនុវត្តផែនការរបស់មន្រ្តី និងរបស់កូនខ្មែរដែលបណ្តុះបណ្តាលនៅក្នុងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោ...

"ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort