ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ “មន្ត្រីដែលរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀននឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងត្រូវរងវិធានការមួយចំនួនទៀត”

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្ដីណែនាំ ស្ដីពីការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ចំពោះមន្ត្រីដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយត្រូវបានចាត់ វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយអនុលោមតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី ត្រូវធ្វើការណែនាំ និងលើកទឹកចិត្តពួកគាត់ឲ្យទៅទទួលសេវា ព្យាបាល បន្សាប និងស្តារនីតិសម្បទា ទាំងនៅមជ្ឈមណ្ឌលជាតិ និងឯកជន ដើម្បីអាចមានឱកាសធ្វើសមាហរណកម្ម ត្រឡប់ចូលក្នុងសង្គមវិញ»។

ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល គណៈកម្មាធិការទទួល បន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ, ត្រូវបន្ត ពង្រឹងគុណភាពសេវាព្យាបាល បន្សាប និងស្តារនីតិសម្បទា របស់មជ្ឈមណ្ឌលជាតិនិងឯកជន ត្រូវផ្សព្វផ្សាយឲ្យ បានទូលំទូលាយពីទីតាំង និងលក្ខខណ្ឌនានារបស់មជ្ឈមណ្ឌលទាំងអស់ ដើម្បីលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀនឲ្យស្ម័គ្រចិត្តទទួលយកការបន្សាប ឈានដល់ការផ្តាច់ការប្រើប្រាស់គ្រឿងញៀនទាំងស្រុង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុ...

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់
beylikdüzü escort escort beylikdüzü beylikdüzü escort