សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញវិធានគន្លឹះដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ដោយបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញនូវវិធានគន្លឹះដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅសំខាន់ៗរួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤-ការអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌ ក្នុងគោលបំណងកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ទិវា​​មនុស្ស​ចា​ស់​កម្ពុជា​និង​ទិវា​...

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធាន​កិត្តិយស​គណៈ​កម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ក្នុង​ឱកាស​ទិវា​​មនុស្ស​ចា​ស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort