ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក បន្តពីថ្ងៃម្សិលមិញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា នេះគឺជាថ្ងៃទីពីរហើយនៃការកិច្ចប្រជុំអន្តរក្រសួងត្រួតពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើគ្រប់មាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីធានាពីភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការអនុវត្ត មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិនិត្យ និងអនុម័តនាពេលខាងមុខ។

 សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ២៨០ មាត្រា និង ១៨ ជំពូក។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ កំណត់អំពីការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងសន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

  សេចក្តីព្រាងច្បាប់នេះ នឹងចូលរួមជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាសរសៃឈាមនៃប្រព័ន្ធគមនាគមន៍ និងឡូជីស្ទីកដ៏សំខាន់នៅកម្ពុជា  ពិសេសការដឹកជញ្ជូនតាមទន្លេផ្ទៃក្នុងប្រទេស ដែលមានថ្លៃថោក តែបច្ចុប្បន្នមិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់សក្តានុពល និងមានប្រសិទ្ធភាពនៅឡើយ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច​ បូររិទ្ធ​ ថ្លែងក្...

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាន នៃសភាប្រើភាសាបារាំង ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង នៅវិមាន Verre Paul Biya (រដ្ឋសភា) នៃប្រទេសកាមេរូន
beylikdüzü escort escort beylikdüzü beylikdüzü escort