សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល

ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើនសមត្ថភាពរបស់យុវជនដើម្បីឱកាសការងារនិងមុខរបរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរអំពី ចតុស្តម្ភនៃការអប់រំទាំង៤រួមមាន៖ ទី១-អប់រំដើម្បីមានចំណេះដឹង ទី២- អប់រំដើម្បីមានចំណេះធ្វើ ទី៣- អប់រំឱ្យមានសីលធម៌ល្អ និងទី៤- អប់រំដើម្បីឱ្យចេះរស់នៅជាមួយគ្នាក្នុងសង្គមប្រកបដោយសុខដុមរមនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការអប់រំ ត្រូវអប់រំទាំងផ្នែករឹង និងផ្នែកទន់ ពោលគឺទាំងចំណេះដឹង និងឥរិយាបថសីលធម៌ផងដែរ ដែលទាំងអស់នេះហើយគឺជាគោលដៅនៃការអប់រំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្ន...

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៖
beylikdüzü escort escort beylikdüzü beylikdüzü escort