សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បញ្ចុះ​ខ័ណ្ឌ​សីមា​ព្រះវិហារ វត្តសិរី​សាគរ ខេត្ត​ព្រៃវែង

នៅ​ព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧នេះ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបញ្ចុះ​ខ័ណ្ឌសីមាព្រះវិហារ និង​ឆ្លង​សមិទ្ធផល​ផ្សេងៗ​ មួយ​ចំនួន​ក្នុង​វត្ត​សិរីសាគរ ហៅវត្ត​កំពង់​ត្របែក ស្ថិតនៅក្នុង ឃុំកំពង់ត្របែក ស្រុក​កំពង់​ត្របែក​ ខេត្ត ព្រៃវែង។

សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី រីករាយណាស់ដែល​បានអញ្ជើញ​មកបញ្ចុះ​ខ័ណ្ឌសីមា​នៅទីនេះ ហើយ​ថ្ងៃនេះ​គឺត្រូវ​នឹង​ខួបលើកទី១៩ឆ្នាំ នៃថ្ងៃមរណៈភាពអ្នកម្តាយជា​ទីគោរព​ស្រឡាញ់​ដ៏ជ្រាល​ជ្រៅ​បំផុត​របស់ សម្តេច​តេជោ ដែលបាន​ទទួល​មរណៈភា​ពកាល​ពីថ្ងៃ ១០ មីនា ១៩៩៨។ សម្តេច​តេជោ មាន​សេចក្តី​នឹក​រលឹក​យ៉ាង​ខ្លាំង​ដល់​អ្នក​មាន​គុណ និងសូមជូន​កុសល​ផល​បុណ្យ​ថ្ងៃនេះ​ដល់​ពល​រដ្ឋ​ទាំង​អសគ្នា។

សម្តេច​តេជោ បានរំលឹកឡើង​វិញផង​ដែរអំពីការ​រស់រាន នៃព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់រដ្ឋ ហើយ​ត្រូវបាន​បាត់​បង់​ស្ទើតែ​ទាំង​ស្រុង​នៅក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ក្នុងឆ្នាំ ១៩៧៥។ ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ ១៩៧៩ មក គឺបានធ្វើអោយវិស័យពុទ្ធ​ចក្រមានកា​រីក​ចម្រើន​ជាបន្តបន្ទាប់ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​វត្តអារាម​ទូទាំង​ប្រទេស​ប្រមាណ​ជាង ៤ពាន់វត្ត និង ព្រះសង្ឃជាង ៥ម៉ឺនអង្គ ដែល​មាន​ប្រជាពុ​ទ្ធ​បរិស័ទ​ គោរពប្រតិ​បត្តិយ៉ាង​ច្រើន​កុះករ​ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀត​ថាវិស័យ​អាណាចក្រ និង ពុទ្ធចក្រ​គឺត្រូវ​ដើរ​ទៅ​ទន្ទឹមគ្នា។ បើ​អា​ណា​ចក្រមិនរីក​ចម្រើន​នោះ​វិស័យ​ពុទ្ធ​ចក្រ​ក៏មិន​រីក​ចម្រើន​ដែរ។ កត្តាសន្តិភាព​ពិត​ជា​មាន​​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់កា​រអ​ភិវឌ្ឍន៍​ប្រទេស​អោយ​រីក​ចម្រើន បើគ្មានសន្តិភាព​ទេនោះ ក៏គ្មានការ​អភិវឌ្ឍឡើយ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការខិត​ខំប្រឹង​ប្រែង​របស់​ព្រះចៅ​អធិការ​គ្រប់​ជំនាន់ ព្រះថេរានុត្ថេរៈ​គ្រប់ព្រះអង្គ សប្បុរស​ជន ពុទ្ធ​បរិស័ទ​ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស​ដែល​បានផ្តល់នូវ​ជំនឿជឿ​ជាក់​រួបរួម​សាមគ្គី ក្នុងការកសាងសមិទ្ធ​ផលនានា​ក្នុងវត្ត សម្រាប់​ទុក​ជាទី ​សេនាស​នៈដ៏គាប់​ប្រសើរ​ក្នុងវិស័​ព្រះពុទ្ធ​សាសនា ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​កាត់​ឬស​សីម៉ា និង​សម្ពោធ​សមិទ្ឋិផល​នៅក្នុង​ព្រះវិហារ​នេះ​ដាក់​អោយ​ប្រជាព​លរដ្ឋ ឧបាសក ឧបាសិកា និង ព្រះសង្ឃ​ប្រើប្រាស់​ចាប់​ពីពេល​នេះ​តទៅ ប្រកប​ដោយ​បរិយាកាស​រីករាយ និងស្និទ្ឋស្នាលបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort