ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និង និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ។
នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩ មានដូចជា៖
១/. រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១២២
២/. រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦
៣/. រោងចក្រដេរស្បែកជើង ចំនួន ១៦
៤/. រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ៦
៥/. រោងចក្រតម្បាញ ចំនួន ៣
៦/. រោងបោះពុម្ពលើសម្លៀកបំពាក់ ចំនួន ៣
៧/. រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ២
៨/. រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២
៩/. រោងចក្រផលិតកេសកាតុង ចំនួន ២
១០/. រោងចក្រផលិតចំណីសត្វ ចំនួន ២
១១/. ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១
១២/. រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ចំនួន ១
១៣/. រោងចក្រផលិតស្បែកជើង ចំនួន ១
១៤/. រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ចំនួន ១
១៥/. រោងចក្រផលិតឆត្រ ចំនួន ១
១៦/. រោងចក្រខារអំបោះ ចំនួន ១
១៧/. រោងចក្របោះពុម្ភលើក្រណាត់ ចំនួន ១
១៨/. រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១
១៩/. រោងចក្រផលិតថ្មម៉ាប ចំនួន ១
២០/. រោងចក្រកែច្នៃស្បែក ចំនួន ១
២១/. រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១
២២/. រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១
២៣/. រោងចក្រជ្រលក់ក្រណាត់ ចំនួន ១
២៤/. រោងចក្រផលិតអេប៉ុង ចំនួន ១
២៥/. រោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។