ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព​ព្រះ​សុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញ​ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត​ចំ​ពុះ​ក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីស្រោចស្រពព្រះសុគន្ធវារី (ទឹកដ៏ក្រអូប) ប្រគេនព្រះមន្ត្រីសង្ឃជាន់​ខ្ពស់ទាំង​១១​អង្គ គឺដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេព្រះអង្គ បន្ទាប់ពីព្រះមហា​ក្សត្រ​ត្រាស់​បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តមជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈ​ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា។

ព្រះមន្ត្រីសង្ឃជាន់​ខ្ពស់ទាំង​១១​អង្គ ជាព្រះថេរៈបរិបូរណ៍ទៅដោយគុណវុឌ្ឍិដ៏ប្រពៃ​ថ្លៃ​ថ្លា ដល់ព្រមជាមួយព្រហ្មវិហារធម៌ សង្គហធម៌ និងជាព្រះថេរៈមានឧបការច្រើន ក្នុង​ការ​​អប់រំទូន្មានប្រៀនប្រដៅតាមមាគ៌ាព្រះពុទ្ធសាសនា ដល់ពុទ្ធបរិស័ទក្នុង​ព្រះរាជា​ណា​​ចក្រកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចព្រះសង្ឃ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំង​១១​អង្គ តែងតែលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមកសាងសមិទ្ធផលផ្សេងៗ​ដល់​សង្គម​ជាតិ និងសាសនា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ