ព្រះមហាក្សត្រ៖ ជោគជ័យដ៏ត្រចះត្រចង់ នៃព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ជោគជ័យដ៏ត្រចះត្រចង់ នៃព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៃរមណីយដ្ឋានអង្គរ បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។

ព្រះរាជបន្ទូលព្រះមហាក្សត្រ នៅក្នុងព្រះរាជធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញាស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក។ ព្រះមហាក្សត្រក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ដែលបានរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលដ៏ល្អប្រសើរ បានមកពីសកម្ម ភាពការងារយ៉ាងសកម្ម អនុវត្តន៍តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងរបាយការណ៍បានបញ្ជាក់អំពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ដែលបាន ចូលរួមចំណែកយ៉ាងច្រើនក្នុងការជួសជុលថែរក្សាស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។

ទន្ទឹមនេះ ព្រះមហាក្សត្ររីករាយដោយបានស្តាប់នូវរបាយការណ៍របស់លោកសាស្ត្រាចារ្យ យ៉ូស៊ី អាគី អ៊ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសុន្ទរកថារបស់ឯកឧត្តម អូហ្គូស្ទីន សាលី អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែង និងមានសហប្រតិបត្តិការល្អប្រសើរ បានធ្វើការស្រាវជ្រាវ និងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តឱ្យមានភាពរឹងមាំឡើងវិញ ដើម្បីថែរក្សាទុកជាកេរដំណែលជារៀងរហូត និងដ៏មានតម្លៃរបស់វប្បធម៌ខ្មែរនាសម័យមហានគរដ៏រុងរឿង។ ជាសច្ចធម៌ប្រាសាទអង្គរវត្ត ជាសក្ខីភាព នៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោក ចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិត ដល់កំពូលនៃមនុស្សជាតិផង។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ក្រុមការងារបេសកកម្មសាកលវិទ្យាល័យសូហ្វីយ៉ា ដែលជាស្ថាប័នជំនាញជប៉ុន ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សា ស្រាវជ្រាវ និងបណ្ដុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា បានមកបំពេញការងារពាក់ព័ន្ធនឹងរមណីយដ្ឋានអង្គរ តាំងពីអំឡុងឆ្នាំ១៩៨៩ មុនការផ្តួចផ្តើមគំនិតដោយ រដ្ឋាភិបាលជប៉ុនក្នុងការបង្កើតអាយស៊ីស៊ី(ICC)អង្គរ នាឆ្នាំ១៩៩៣មកម្ល៉េះ។ ចាប់ផ្ដើមការងារដំបូងផ្តោតលើការអភិវឌ្ឍធនធានមនុស្សផ្នែកបេតិកភណ្ឌវប្បធម៌នៃកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ និងជាបន្តបន្ទាប់បានចូលរួមដឹកនាំបំពេញការងារបណ្តុះបណ្តាល និងអភិរក្សដោយផ្ទាល់ជាមួយអ្នកជំនាញកម្ពុជា នៅលើការដ្ឋាននានានៃរមណីយដ្ឋានអង្គរ រួមទាំងការស្ថាបនាសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ កាលពីឆ្នាំ២០០៧ផងដែរ។

ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ថ និងជានិមិត្តរូបដ៏ខ្ពង់ ខ្ពស់នៃមហាវីរក្សត សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។

ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើនមាន ព្រះមហាក្សត្រ-ប្រមុខរដ្ឋ-ប្រធានាធិបតី យាងនិងអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា(SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្តយើងនេះដែរ។ ប្រាសាទអង្គរវត្តបានត្រូវបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕
ដោយ៖ពលជ័យ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort