( ១២ – មិថុនា – ២០១៣ ) សេច​ក្ដី​ប្រកាស​ព័ត៌មាន៖ កម្ពុជា​ជា​ប្រធាន និង​ម្ចាស់​ផ្ទះ​រៀបចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ៣៧ នៃ​គណៈ​កម្មា​ធិការ​បេតិកភណ្ឌពិភព​លោក

ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ៤នៅអាស៊ីដែលមានឱកាសធ្វើជាប្រធាន និង ជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលនឹងប្រព្រឹត្ដិទៅ ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៣។ ពីធីបើកនឹងប្រារឰធ្វើជាផ្លូវ ការ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៣ នា វិមានសន្ដិភាព នៅទីក្រុងភ្នំពេញ។

គណៈប្រតិភូប្រមាណ ១៣០០ នាក់ មកពីប្រទេសចំនួនជាង ១២០ ប្រទេស ដែលជាសមាជិក អនុសញ្ញា ឆ្នាំ១៩៧២ ស្ដីពីការការពារ បេតិកភណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ នៃអង្គការយ៉ូ ណេស្កូ នឹងចូលរួមក្នុងព្រឹត្ដិការណ៍ជាសកលនេះ។ ទីក្រុងភ្នំពេញ នឹងក្លាយជាទីក្រុងប្រវត្ដិសាស្ដ្រ នៃការចុះបញ្ជីសម្បត្ដិបេតិកភណ្ឌជាតិរបស់ប្រទេសនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែល បច្ចុប្បន្ន នេះមានសម្បត្ដិបេតិកភណ្ឌពិភពលោកសរុបចំនួន ៩៦២ រួចជាស្រេច។ សម័យប្រជុំពេញ អង្គនីមួយៗមានភារកិច្ច៖

១-ធ្វើអត្ដសញ្ញាណសម្បត្ដិវប្បធម៌ និងធម្មជាតិដែលមានតម្លៃជាសាកល និងមិនអាចកាត់ ថ្លៃបាន ដោយផ្អែកលើសំណើរបស់រដ្ឋភាគី ដើម្បីទទួលបានការការពារ អនុលោមតាមអនុសញ្ញា និងដើម្បីចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។

២-ត្រួតពិនិត្យស្ថានភាពអភិរក្សនៃសម្បត្ដិវប្បធម៌ដែលបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក

ដោយសហការជាមួយរដ្ធភាគី និងសម្រេចថាតើមានសម្បត្ដិវប្បធម៌ណាដែលត្រូវចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកក្នុងស្ថានភាពគ្រោះថ្នាក់ ឬដកចេញពីបញ្ជីនេះ ព្រមទាំងសម្រេចថាតើ សម្បត្ដិវប្បធម៌ណាមួយដែលត្រូវលុបចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

៣-ពិនិត្យមើលសំណើសុំជំនួយហិរញ្ញវត្ថុអន្ដរជាតិដែលគាំទ្រថវិកាដោយមូលនិធិបេតិកភ័ណ្ឌ ពិភពលោក។

អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដែលចាប់អារម្មណ៍នឹងព្រឹត្ដិការណ៍នេះត្រូវបានអញ្ជើញ ឱ្យបំពេញបែបបទចុះឈ្មោះយកព័ត៌មានតាមរយៈក្រសួងព័ត៌មាន ដោយធ្វើទំនាក់ទំនងជាមួយ៖

លោក ពូ ពិសិទ្ធិ ទូរស័ព្ទៈ  (៨៥៥)១៧ ៨៩៩ ០០៧ – Email : poue_piseth@yahoo.com

ឬតាមប្រព័ន្ធអេឡិចត្រូនិចតាមរយៈគេហទំព័រៈ

http://www.whc37cambodia2013.kh/mediainfo/73.html

និង ក៏ត្រូវបានអញ្ជើញចូលរួមស្ដាប់ការផ្ដល់ព័ត៌មានទូទៅសម្រាប់ការប្រព្រឹត្ដទៅនៃសម័យប្រជុំ នាថ្ងៃ អាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៣ វេលា ម៉ោង ១០:០០ ព្រឹក នៅសាលសន្និសីទសារព័ត៌មាន B នាវិមានមិត្ដភាព!

សម្រាប់ព័ត៌មានពិស្ដារៈ

សូមទាក់ទង អ្នកនាំពាក្យនៃសម័យប្រជុំពេញអង្គលើកទី ៣៧:

1-    លោក ឌឹម សុវណ្ណារុំ (ភាសាខ្មែរ-បារាំង) ទូរស័ព្ទៈ (៨៥៥) ០១២ ៥១៨ ៤៨៥

Email: media-center@whc37cambodia2013.kh

2-    លោក ឯក  ថា (ភាសាខ្មែរ-អង់គ្លេស) ទូរស័ព្ទៈ (៨៥៥) ០១២ ៩០៦ ៥៦៣

Email: media-center@whc37cambodia2013.kh

3-    លោកស្រី ចៅ ស៊ុនកិរិយា (ភាសាបារាំង) ទូរស័ព្ទៈ (៨៥៥) ០១៧ ៥៦៩ ០០១

Email: media-center@whc37cambodia2013.kh

Download (PDF, 109KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...