( ២០ – ធ្នូ – ២០១២ ) សេចក្តី​​ប្រកាស​​របស់​​ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន ប្រធាន​​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​​លោក និងជា​​ឧបនាយក​រដ្ឋមន្រ្តី​ នៃរាជ​រដ្ឋាភិបាល​កម្ពុជា

សេចក្តី​ប្រកាស​របស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោក និងជា​ឧបនាយករដ្ឋមន្រ្តី​ នៃរាជ​រដ្ឋាភិបាលកម្ពុជា

(រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១២)

កាល​ពី២០​ឆ្នាំមុន ពោល​ឲ្យចំគឺនា​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុង Santa Fè សហរដ្ឋ អាមេរិក គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ក្នុង​កិច្ចប្រជុំ​លើក​ទី១៦ បាន​សម្រេច​ចុះរមណីយ​ដ្ឋាន អង្គរ​ក្នុង​បញ្ជី​បេតិក​ភណ្ឌពិភព​លោក ( របស់​អង្គការ​យូណេស្កូ)។

សេចក្តី​សម្រេច​នេះមាន​លក្ខណៈ​ថ្មីពុំធ្លាប់​មានពី​មុនមក និងប្រកប​ដោយភាព​ក្លាហាន​សម្រាប់ សម័យ​នោះ សម្តែង​ឲ្យឃើញ​យ៉ាងច្បាស់​នូវក្តីកង្វល់​របស់​សហគមន៍​អន្តរជាតិ​ចង់ធ្វើ​សហប្រតិបត្តិការ ជាមួយ​ប្រទេស​កម្ពុជា​ដោយ​ប្រសិទ្ធភាព​និងឆាប់​រហ័ស ដើម្បីដោះស្រាយ​បញ្ហា​បន្ទាន់​ក្នុងការ​អភិរក្ស ដែល​កំពុង​តែចោទ​ចំពោះ​ប្រាសាទ​ទាំងឡាយ នៅក្នុង​តំបន់​បុរាណវិទ្យា​ដែលមាន​ផ្ទៃដី ៤០.០០០ ហិកតា លាត​សន្ធឹង​នៅ​ចន្លោះតំបន់​រលួស​នៅខាង​ត្បូង និងតំបន់​បន្ទាយ​ស្រីនៅ​ខាង​ជើង។

តាំងពី​ពេល​នោះ​មក សកម្មភាព​អន្តរជាតិ​ដែល​ធ្វើបន្ត​ជាប់ឥត​ដាច់និង​មានទ្រង់​ទ្រាយ​ធំ បាន ដំណើរការ​ក្រោមកា​រឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​យូណេស្កូ និងដោយ​មានប្រទេស​បារាំង និងជប៉ុន ធ្វើ ជា​សហ​ប្រធាន។ សព្វថ្ងៃ​ប្រទេស​ចំនួន​១៦ មកពីទ្វីប​ទាំង៤ មានក្រុម​ប្រតិ​បត្តិករ ចំនួន​៣៦​ក្រុម កំពុង អនុវត្ត​គម្រោង​ចំនួន​៦៤ ដែលប្រើ​ប្រាស់ថវិកា​២៥០លាន​ដុល្លារ​អាមេរិក។

សាធារណ​មតិជាតិ​និងអន្តរជាតិ​មូលមតិ​គ្នាវាយ​តម្លៃថា សមិទ្ធផល​ដែលបាន​កសាង​កន្លងមក គឺវិសេស​វិសាល​ណាស់។​ មុនឆ្នាំ​១៩៩៣ ដែល​ប្រារព្ធ​សន្និសីទ​អន្តរជាតិ​ស្តីពី​អង្គរ នាទី​ក្រុង​តូក្យូនិង ការ​បង្កើត​គណៈកម្មាធិការ​សម្រប​សម្រួល​កិច្ចគាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្រ្ត​អង្គរ (C.I.C.) រមណីយដ្ឋាន​អង្គរ​ប្រកប​ទៅដោយ​​គ្រាប់មីន​ ហើយប្រាង្គ​ប្រាសាទ​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​នឹងគ្រោះ ថ្នាក់។ ការជួញដូរ​ខុសច្បាប់​និងការលួច​សម្បតិ្តវប្បធម៌​ប្រព្រឹត្ត ទៅហាក់​ដូចជា​មិនញ​ញើតស​មត្ថកិច្ច បន្តិច​ឡើយ។ ប្រជាពល​រដ្ឋតាម​ភូមិឃុំ​នានាក្នុង​រមណីយដ្ឋាន​អង្គរភាគ​ច្រើនមាន​ជីវភាព​ក្រីក្រ។

តាំងពី​ឆ្នាំ១៩៩​៣មក រមណីយដ្ឋាន​អង្គរចាប់​ផ្តើមរស់​ឡើងវិញ​យ៉ាងពេញ​ទំហឹង។ បន្ទាប់ពី សន្និសីទ​អន្តរជាតិ​ក្រុង Paris ឆ្នាំ២០០៣ សកម្មភាព​អភិរក្ស​ត្រូវបាន​បំពេញ​បន្ថែម ដោយ​គម្រោង​លើក តម្លៃ​វប្បធម៌ អភិវឌ្ឍន៍​សេដ្ឋកិច្ច និងការ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ។

ដើម្បីជា​សក្ខីភាព​នៃការវាយ​តម្លៃខ្ពស់​ចំពោះ​សកម្មភាព​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សហគមន៍​អន្តរជាតិ​ជាដៃគូ​ផ្នែក​វិទ្យាសាស្រ្ត បច្ចេក​ទេស និងហិរញ្ញវត្ថុ  គណៈ​កម្មាធិការ​បេតិកភណ្ឌ ពិភព​លោកបាន​សម្រេច​ចិត្តនឹង​ប្រារព្ធកិច្ច​ប្រជុំលើក​ទី៣៧ របស់ខ្លួន​នាខែ​មិថុនា ឆ្នាំ២០១៣ នៅ រាជធានី​ភ្នំពេញ និងរមណីយ​ដ្ឋានអង្គរ។

នេះជាគំរូ​មួយ​បញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់​នូវជោគ​ជ័យនៃ​អនុសញ្ញា​ស្តីពីកិច្ច​ការពារ​បេតិកភណ្ឌ ពិភពលោក​ផ្នែក​វប្បធម៌ និង​ធម្មជាតិ ក្នុងរយៈ​ពេល៤០​ឆ្នាំនៃអាយុរ​បស់ខ្លួន (១៩៧២-២០១២)។

Download (PDF, 69KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃ...

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort