ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពនិស្សិត ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខជូនលោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ដែលត្រូវជាឪពុកម្តាយសពនិស្សិត ចាន់ ឧត្តម ដែលទទួលមរណភា ដោយសារហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។
 
ព្រះរាជសាររបស់ព្រះមហាក្សត្របានមានខ្លឹមសារដូច្នេះថា «ខ្ញុំមានសេចក្ដីសោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទទួលមរណភាព ក្នុងអាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ។
 
ខ្ញុំសូមសម្តែងនូវសេចក្ដីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធាននិស្សិតផ្នែកកសិកម្មមួយរូប ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបម្រើជាតិ មាតុភូមិ។ ខ្ញុំសូមវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន។ សូម លោក និងលោកស្រី ទទួលនូវសេចក្ដីរាប់អានអំពីខ្ញុំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort