សម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ពីសំណាក់ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។ នៅម៉ោង 7.10pm ល្ងាចថ្ងៃទី២១ កញ្ញា ២០២៣ (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង 6.10am ព្រឹក ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣(ម៉ោងនៅរាជធានីភ្នំពេញ)

តាមកម្មវិធីដែល បានគ្រោងទុក សម្តេចធិបតី នឹងថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបីរួមមាន បរិបទពិភពលោក វឌ្ឍនភាព សង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។

សម្តេចធិបតីនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីការបរទេសឥណ្ឌា, នាយកមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៃ សកលវិទ្យាល័យ កូឡំបៀ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

បន្ថែមពីនេះ សម្តេចធិបតី ក៏នឹងមានកម្មវិធីមួយចំនួនបន្ថែមទៀតដែរ គឺអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-អាមេរិក និងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ ខ្មែរដែល កំពុងតែរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។

កិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

២២ កញ្ញា ២០២៣

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara
beylikdüzü escort escort beylikdüzü beylikdüzü escort