អគ្គលេខាធិការអាស៊ាន បន្ដទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

 

(FN-ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលគណៈប្រតិភូមកពីលេខាធិការដ្ឋានរបស់ប្រធានាធិបតីស្រីលង្កា។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបវារៈកំណែទម្រង់ផ្នែកសេដ្ឋកិច្ចរបស់ស្រីលង្កា រួមទាំងលទ្ធភាពចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នាពេលអនាគត។

ក្រោយមកលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) លោកណ្ឌិត Anoulak Kittikhoun។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិកំពុងបន្តរវាងអាស៊ាន និង MRC ហើយរិះរកមើលវិស័យកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសដើម្បីពង្រឹងគុណភាពរស់នៅ របស់ប្រជាជននៅអនុតំបន់ទន្លេមេគង្គ និងសហគមន៍អាស៊ានដែលកាន់តែទូលំទូលាយ។

តមកទៀត លោកស្រី Kok Li Peng តំណាងអចិន្ត្រៃយ៍ បញ្ចប់អាណត្តិ នៃសាធារណរដ្ឋសិង្ហបុរីប្រចាំអាស៊ាន បានចូលជម្រាបលា លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានផងដែរ។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានសម្ដែងនូវការកោតសរសើរចំពោះ លោកស្រីតំណាងអចិន្ត្រៃយ៍បញ្ចប់អាណត្តិ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ជាពិសេសនៅក្នុងគ្រាដែលសិង្ហបុរី ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នាពេលកន្លងមក និងជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ឥណ្ឌា នាពេលបច្ចុប្បន្ន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...