ផ្សាយបន្តផ្ទា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញពិនិត្យសមិទ្ធផល ស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅខេត្តព្រះសីហនុ

 

នៅព្រឹក ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយ៍ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅខេត្តព្រះសីហនុ។

ស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ កម្រិតស្ដង់ដា នៅ ខេត្ដ ព្រះសីហនុ គឺជា សមិទ្ធផល មួយ ក្នុងចំណោម សមិទ្ធផល ជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចំនួន ៣៧ ខ្សែ ,អគារ ខ្ពស់ ៗ និង ហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗ ជាច្រើន ទៀត ដែល រាជរដ្ឋាភិបាល កម្ពុជា បាន ចំណាយ ថវិការដ្ឋ និង ធនធាន ក្នុង ប្រទេស ប្រែក្លាយ ខេត្ដ នេះ ជា តំបន់ សេដ្ឋកិច្ច ពិសេស គំរូ ពហុបំណង ដ៏សំខាន់ នៅក្នុង ប្រទេស ។
ស្ថានីយ ប្រព្រឹត្ដិកម្ម ទឹក កខ្វក់ ចំនួន៣ ត្រូវបាន សាងសង់ឡើង នៅក្នុង ខេត្ដ ននេះ។ ស្ថានីយ នេះ ធ្វើឡើង ដោយ បំពាក់ បច្ចេកវិទ្យា ចុងក្រោយ MABR ដែលជា បច្ចេកវិទ្យា នវានុវត្ដន៍ របស់ អ៊ីស្រាអែល ។ ស្ថានីយ នេះ គឺជា ផ្នែក សំខាន់ មួយ ដើម្បីឱ្យ ក្រុងព្រះសីហនុ ក្លាយជា ទីក្រុង ទំនើប (Smart- City) នៅក្នុង ប្រទេស ផងដែរ ។
ស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ទី ១ មាន សមត្ថភាព ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ក្នុង បរិមាណ ៥ ២០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ទទួល រងទឹក កខ្វក់ ពី តំបន់ ទី ៣ ដែលមាន ផ្ទៃដី ៣៦៤ ហិកតា ស្ថិតក្នុង សង្កាត់ លេខ ៣ ។ ស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ទី ២ មាន សមត្ថភាព ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ក្នុង បរិមាណ ៧ ២០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ទទួល រងទឹក កខ្វក់ ពី តំបន់ ទី ៤ ដែលមាន ផ្ទៃដី ៤៨៦ ហិកតា ស្ថិតក្នុង សង្កាត់ លេខ ៣ ។ ចំណែកឯ ស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ទី ៣ មាន សមត្ថភាព ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ក្នុង បរិមាណ ២០ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ទទួល រងទឹក កខ្វក់ ពី តំបន់ ទី ៥ និង តំបន់ ទី ៦ ដែលមាន ផ្ទៃដី ២ ៦៩០ ហិកតា ស្ថិតក្នុង សង្កាត់ លេខ ៤ ដែល សាងសង់ ដោយ ក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD ។

#ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ #ខេត្តព្រះសីហនុ
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort