សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី

នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីនៅក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបនៃថ្នាក់ដឹកនាំទាំងពីរថា នៅក្នុងជំនួបនេះ ឯកឧត្តម Anthony Albanese បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ បានយ៉ាងជោគជ័យនាពេលនេះ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគោរពវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរកម្ពុជាទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងការដឹកនាំរបស់សម្ដេចតេជោដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ព្រមទាំងបានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងការវិនិយោគរវាងប្រទេសអូស្ត្រាលី និងកម្ពុជាដែលកំពុងទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់។
ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោថា អូស្ត្រាលី និងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថលថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតងនិងវិស័យដ៏ទៃទៀត ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ជាមួយទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ហើយក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលីដែលក្នុងនោះដូចជា កាលពីឆ្នាំ១៩៨៣ បានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ជួយកម្ពុជាលើវិស័យកសិកម្ម ការស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា ជួយកម្ពុជាលើការអភិវឌ្ឍន៍ធនធានមនុស្ស និងអភិវឌ្ឍន៍កម្ពុជាតាមរយៈការផ្ដល់ជំនួយផង និងការជំរុញវិនិយោគមកកម្ពុជាផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...