សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​ពហុកីឡដ្ឋាន​មរត​កតេជោ និងបើក​ការដ្ឋាន​សាងសង់កីឡដ្ឋាន​បាល់ទាត់

នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញ​បើកកា​រដ្ឋាន​សាង​សង់​កីឡដ្ឋាន​ធំ ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន (ទឹក​ប្រាក់​ប្រមាណ ១៥៧ លានដុល្លារ) និង​សម្ពោធ​មណ្ឌល​កីឡា​ក្នុង​សាល​មណ្ឌល​កីឡា​ហែល​ទឹក នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​លើផ្ទៃដី​ទំហំ៨៥ហិចតា។

មណ្ឌល​កីឡា​ដែល​សាង​សង់រួច និង​សម្ពោធ​ដាក់អោយ​ប្រើ​ប្រាស់​នាពេល​នេះមាន អាង​ហែល​ទឹក​កម្រិត​អន្តរជាតិ និងសាល​សម្រាប់​ប្រកួតកីឡា ។ អាងហែល​ទឹកគឺមាន​ចំនួន ៣ គឺអាង​កំដៅ​សាច់ដុំ អាង​សម្រាប់​ហែល​ប្រកួត និង​អាង​លោត​ទឹក ។ កន្លែង​អង្គុយ​ទស្សនា​ហែលទឹក​មាន​ចំណុះ ៣,០០០នាក់។ ចំពោះ​អគារ​សម្រាប់​ប្រកួត​កីឡា​ ក្នុង​សាលមាន​កន្លែង​សម្រាប់​ប្រកួត​កីឡា​ប្រយុទ្ធ និង​កីឡា​ផ្សេងៗ​ទៀត​ដូច​ជា​បាល់​ទះ វាយសី វាយកូន​ឃ្លីលើតុ បាល់​បោះ និងប្រភេទ​កីឡា​នានា​ជាច្រើន​ទៀត ។ ដោយឡែក អគារ​ធំ​ដែល​ត្រូវ​បុក​គ្រឹះ កសាង​បន្តនោះ មាន​ចំណុះ​៥៥,០០០នាក់ និង កន្លែងបម្រុ​ង៥,០០០កន្លែង ព្រម​ទាំង​ប្រព័ន្ធ​សង្គ្រោះ​បាន​រហ័ស ក្នុង​ករណី​កើត​មាន​បញ្ហា​ជាយ​ថាហេតុ​ណាមួយ។ វិស័យ​កីឡា​ត្រូវ​បាន​បំផ្លាញ​បាត់​បង់​ស្ទើរ​ទាំង​ស្រុង​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត។

សម្តេចតេជោ ហ៊ុន សែន បាន​សូមអភ័យ​ទោសចំពោះ​ប្រជាពល​រដ្ឋ និង​កីឡាក​រ កីឡា​ការ​នី​ចំពោះ​ការ​យឺត​យាវ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការប្រកួត​កីឡា​ស៊ីហេ្គម (SEA GAME) ដោយសា​រប្រទេស​យើង​បាន​ឆ្លង​កាត់​សង្រ្គាម​ជា​ច្រើន​ដំណាក់កាល ហើយក្រោយ​ពីរំដោះ​ប្រទេស​ជាតិបាន​ពីរបប​ប្រល័យ​ពូជសាសន៍ គឺយើង​ផ្តោត​លើការខិតខំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសស្ពាន និងផ្លូវថ្នល់។ ថ្ងៃនេះ​​​គឺ​ជា​ថ្ងៃ​ដែល​មានសារៈ​សំខាន់ ដែលយើង​​មាន​ពហុកីឡដ្ឋាន​ជាតិ​ថ្មីទៀត​មួយ​ទៀត​ដើម្បី​ត្រៀម​ទុកជា​កន្លែង​ប្រកួត​កីឡា​ស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣។ នេះជាសិម្ធិផល​ជាតិ​ថ្មីដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​យើងក្រោម​ដំបូល​សុខ​សន្តិភាព។ ទីនេះមិនត្រឹម​តែជា​កន្លែង​ហាត់​លេង​កីឡា ឬប្រកួត​កីឡា​នោះទេ តែ​ក៏​ជា​កន្លែង​អាចទាក់​ទាញ​ភ្ញៀវទេស​ចរណ៍​មកទស្សនា​កម្សាន្ត​ផងដែរ។

នៅរសៀលនេះ សម្តេចតេជោ នឹងអញ្ជើញ​ជួបជុំពិសារ​អាហាររួ​មគ្នា​ជាមួយ​កីឡាករ​កីឡា​ការនី ក្នុង​មួយ​ឆ្នាំម្តង​ៗ​ដើម្បី​លើក​ទឹក​ចិត្ត​នឹ​ងគាំទ្រ​ដល់​កីឡាករ​យើង។ សម្តេចតេជោ ហ៊ុន សែន សំណូមព​រ​ដល់​កីឡាក កីឡាការនី​ទាំងអស់ត្រូវ​ពង្រឹង​សម្ថភាព​បន្ថែម​ទៀត ខណៈយើង​មាន​ពហុកីឡដ្ឋាន​ជាតិ​ដ៏ទំនើប​មួយនេះ គឺត្រូវ​ហ្វឹក​ហាត់​ជំនាញ​កីឡា​គ្រប់​ប្រភេទ ពិសេស​កីឡា​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ីហេ្គម (SEA GAEMS)។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​គ្រប់​សហពន្ធ័​កីឡា​ទាំង​អស់​ ដែលបាន​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ ហ្វឹកហាត់​កីឡាករ កីឡាការនី​ដើម្បី​ទទួល​បាននូវ​សមត្ថភាព​ល្អ ដែល​ធ្វើអោយវិ​ស័យ​កីឡារីក​ចម្រើន។ សូមបងប្អូនប្រជាពល​រដ្ឋចូល​រួមគាំទ្រ​វិស័យកីឡា និងសូម​អោយ​លេង​កីឡា​ទាំង​អស់​គ្នា យ៉ាងហោចណា​ស់ចេះ​កីឡាមួយ​យ៉ាង​តិច ព្រោះកីឡានាំ​មក​នូវ​សុខភាព កីឡានាំ​មក​មិត្តភាព និ​ង​កីឡា​មិនប្រកាន់​ពូជសាសន៍ ។

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុ​ណ ដល់លោក​ប្រធានា​ធិបតី ស៊ី ជិនពីង និង​លោក​នាយក​រដ្ឋ​មន្រ្តី លី គឺឈែង និង​ប្រជាជន​ចិន ដែល​បាន​គាំទ្រ និង​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ដ៏ធំ​បំផុត​ដល់​កម្ពុជា​ដើម្បី​សាង​សង់ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ដ៏ធំមួយ​នេះ បានបង្ហាញ​នូវមិត្តភាព និង​សហ​ប្រតិ្តបត្តិការ​ល្អជិត​ស្និត​រវាង​កម្ពុជា-ចិនជាប​ងប្អូន។ ពហុកីឡដ្ឋាន​ជាតិនេះ​នឹង​ជួយ​រួម​ចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​អោយកាន់តែរីកចម្រើនទៅមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​បំពាក់​មេដាយ​គ្រឿងឥ​ស្សរិយយស​ដល់មន្ត្រី​ដែលមានស្នា​ដៃល្អក្នុ​ងការ​អភិវឌ្ឍន៍​លើវិស័យកីឡា និងបាន​អញ្ជើញ​កាត់ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​មួយ​ចំនួននៅ​ក្នុងពហុកីឡដ្ឋាន​ជាតិម​រតកតេជោ និងបាន​អញ្ជើញ​បើក​ការ​ដ្ឋាន​សាងសង់​កីឡដ្ឋាន​បាល់ទាត់ ព្រមទាំងអញ្ជើញ​ទស្សនា​ហេដ្ឋារចនា​សម្ព័ន្ធ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takah...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា