សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល CLMV តាមប្រព័ន្ធវីដេអូ

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ CLMV តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានផ្លាស់ប្ដូរយោបល់ និងពិនិត្យមើលពីវឌ្ឍនភាពទៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងមូលបទ «ការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់» ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានអនុម័តទៅលើឯកសារ៣ សំខាន់៖​
ទី១-សេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល CLMV ទី២-ការអនុម័តទៅលើឯកសារក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងបួន នៅបញ្ជីគម្រោងអាទិភាពសម្រាប់ប្រទេសទាំងបួនកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និង ទី៣-ផ្ដោតសំខាន់លើការជំរុញការតភ្ជាប់សមាហរណកម្មនៅក្នុងតំបន់ ហើយប្រមុខរដ្ឋាភិបាលបានអនុម័តទៅលើផែនការសកម្មភាព កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការ ៥វិស័យ ៖
១) កិច្ចសហប្រតិបត្តិការទៅលើពាណិជ្ជកម្ម និងវិនិយោគ
២) ការអនុវត្តនៃឆន្ទៈសម្រាប់តំបន់
៣) ផែនការសម្រាប់ធ្វើឱ្យប្រសើរឡើងវិញក្រោយជំងឺកូវីដ១៩
៤) ការអភិវឌ្ឍន៍កម្មវិធីនៅក្នុងប្រទេសទាំង៤
៥) ការអភិវឌ្ឍន៍ធនធានមនុស្ស។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ជំរុញការតភ្ជាប់គ្រប់ទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល ការគាំទ្រការតភ្ជាប់តាមរយៈស្ថាប័នច្បាប់ និងកម្លាំងពលកម្មជាដើម ក្នុងការទាញយកអត្ថប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្បៀងអាហារ និងទេសចរណ៍ផងដែរ។ លើសពីនេះទៅទៀតប្រមុខរដ្ឋាភិបាលទាំងបួនបានអនុម័តទៅលើការកៀងគរហិរញ្ញវត្ថុដៃគូអភិវឌ្ឍន៍នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បីជំរុញ ការអនុវត្តគម្រោងទាំងឡាយក្នុងប្រទេសទាំង៤នេះ។ ប្រទេសទាំង៤ ក៏បានអនុម័តលើបញ្ជីជាអាទិភាពនៃដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជនដើម្បីជំរុញការអនុវត្តនូវគម្រោងទាំងឡាយដែលជាការប្រឈមមួយនោះ ។ CLMV នឹងបន្តជំរុញកិច្ចសហការ និងគាំទ្រដល់ការធ្វើសមារណកម្មអាស៊ាន ក៏ដូចជាកាតបន្តការកសាងសង្គមមួយនេះអោយបានល្អប្រសើរ ។
ក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញកិច្ចសហការ CLMV ជាពិសេសបានឯកភាពក្នុងការ ជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ អោយមានភាពល្អប្រសើរ និងចូលរួមដោះស្រាយនូវឧបសគ្គទាំងឡាយណា ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគាំទ្រការលើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូន និងថាមពល ការជំរុញកិច្ចសហការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងការពង្រឹងធនធានមនុស្សផងដែរ ដើម្បីឲ្យប្រទេស CLMV កាន់តែមានការរីកចម្រើនជាបន្តទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ