ពិធីដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចេញពីភូមិគ្រឹះ ឆ្ពោះទៅកាន់ទីបញ្ចុះសពនៅខេត្តត្បូងឃ្មុំ

អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយក្មេក សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាម្តាយបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានទទួលអនិច្ចកម្មកាលពីយប់ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ នៅវេលាម៉ោង ០២:១២ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។

បន្ទាប់ពីពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន រយៈពេល២យប់៣ថ្ងៃ តាមគន្លងប្រពៃណីសាសនារួចមក សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែចេញពីភូមិ គ្រឹះ លេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះទៅ កាន់ ទីបញ្ចុះ សព នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧និង១៨នាទី ព្រឹក ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២០ ។

ក្បូនរថយន្តដង្ហែសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី បានធ្វើដំណើរមក ដល់ទីកន្លែងចុងក្រោយដែលជាទីឋានប្រកបដោយភាពស្ងប់ស្ងាត់ លើទឹកដីស្រុកកំណើតរបស់ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា កាលពី៩៦វស្សាមុន ពិសេសបានធ្វើដំណើរឆ្លងកាត់ មូល ដ្ឋាន ដែលជាទឹកដីអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ចាប់តាំងពីពេលប្រសូត្រ កុមារភាព យុវវ័យ និងការឆ្លងកាត់ជីវិតដ៏ល្វីងជូរចត់រាប់មិនអស់ ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...