ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលសិលា ហៅវត្តអង្គគោល ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ

       ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលសិលាហៅវត្តអង្គគោល ស្ថិតនៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានប្រារព្វធ្វើនៅព្រឹកថ្ងៃសៅរ៍១៤កើត ខែផល្កុន​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិ​កោសលបណ្ឌិត ប៊ិន ឈិន  ឧបនាយករដ្ឋមន្ត្រីប្រចាំការ  រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា​​សេនាបតី​តេជោហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

     តាមរបាយការណ៍របស់ឯកឧត្តម​​ អ៊ូច ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា សមិទ្ធផលថ្មីដែលរៀបចំពិធីបុណ្យឆ្លងនៅពេលនេះ បានចាប់ផ្តើមដំណើរការកសាងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៨  និងបានសាងសង់រួចរាល់នៅដើមខែ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅដោយចំណាយថវិកាជួសជុលព្រះវិហារ កសាងក្លោងទ្វារ និងសមិទ្ធផលសាងសង់ថ្មី រួមមាន ដងទុងចំនួនពីរ បង្គោលភ្លើងក្នុងវត្ត ចាក់បេតុងក្នុងបរិវេណវត្ត និងកសាងបន្ទប់ទឹក គិតជាថវិកាចំណាយទឹកប្រាក់អស់ជាង៦៣០លានរៀល។​  ថវិកាទាំងអស់នេះ កើតចេញពីការរួមវិភាគទានរបស់ ព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទ្ធជិតឆ្ងាយចំណុះជើងវត្តមង្គលសិលា ដែលដឹកនាំកសាងដោយព្រះមង្គលស្ថេរ កេង សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តមុន្នីសុវណ្ណហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។   ​  ​  ​   ​ ​​ ​​   ​​  ​                                                                                                        ​​​​​​ ​​​    ​​​​​​​     ​        មានមតិសំណេះសំណាល ក្នុងពិធីឆ្លងសម្ពោធសមិទ្ធផលនានា និងបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមង្គលសិលា ឯកឧត្តមកិត្តិ​នីតិ​កោសលបណ្ឌិត ប៊ិន ឈិន បានពាំនាំ​នូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យសព្វសាធុការ  មហាប្រសើរបស់សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា  ប្រគេន-ជូន ចំពោះសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពេលនេះ។  តាមរយៈកម្លាំងមហាសាមគ្គីធម៍ជាធ្លុងមួយ និងទឹកចិត្តដ៍ថ្លៃថ្លារបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាពុទ្ធបរិស័ទ ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរ រីកចម្រើនសមស្របទៅតាមស្ថានភាពសង្គមជាតិយើង ជាពិសេសបានស្ដែងឲ្យឃើញនូវការសាមគ្គីដ៏ល្អប្រពៃ ផុសចេញពីសន្តានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃនៅតាមទីវត្តអារាម លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅឲ្យប្រតិបត្តិតែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើកកំពស់សីលធម៍ ចរិយាធម៍ សេចក្ដីថ្លៃថ្នូរក្នុងសង្គម និងការបណ្ដុះព្រលឹងជាតិ។ ឯឧកិត្ដិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៍ថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈរយៈពេលពីរទស្សវត្យកន្លងមកនេះ  កម្ពុជាទទួលបានភាពរីកចំរើន និងការអភិវឌ្ឍគួរជាទីមោទនៈ​ ដោយក្នុងនោះ យើងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧%ជាប់គ្នា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលសម្រេចបានសេដ្ឋកិច្ចលំដាប់ខ្ពស់មួយនៅក្នុងតំបន់អាស៊ី និងទទួលបានការវិនិយោគសំខាន់ៗជាច្រើន ហើយបានបង្កើតការងារបានកាន់តែច្រើនជូនប្រជាពលរដ្ឋពិសេសសម្រាប់ស្រទាប់យុវជន។ ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានាក្នុងប្រទេស ដូចជា ផ្លូវថ្នល់ កំពង់ផែ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ សំណង៉វារីអគ្គីសនី ផ្លូវដែក និងសំណង់តូចធំនានា ត្រូវបានស្តារឡើងវិញ និងសាងសង់ បន្តបន្ទាប់ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបានចូលរួមលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគោលនយោបាយសេដ្ឋកិច្ច ហ៊ុន សែន ណូមិក របស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាប្តូរពីប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងអភិវឌ្ឍឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត  បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន បំរើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ សំដៅធ្វើយ៉ាងណាធានាភាពសុខសាន្តជូនប្រជាពលរដ្ឋដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារបន្ថែមទៀត លើការងារដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ ពិសេសចូលរួមអនុវត្តនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចាត់វិធានការរក្សាទឹកទុកក្នុងកំឡុងខែមេសា និងឧសភា ឆ្នាំ២០២០នេះ ដើម្បីជៀសឲ្យផុតពីបាតុភូតអេលនីញ៉ូ ដែលជាបាតុភូតធម្មជាតិធ្វើឲ្យអាកាសធាតុក្ដៅខ្លាំងហួតហែង ខុសពីធម្មតា និងធ្វើឲ្យតំបន់មួយចំនួនទទួលរងនូវការខ្វះទឹកប្រើប្រាស់ទៀតផង។ ​  ​  ​​  ​                          នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអញ្ជើញបំពាក់មេដាយ ប្រគេនដល់ព្រះមង្គលស្ថេរ កេង សុផល ប្រគេនជូនចៅអធិការវត្ត សប្បុរសជន និងពុទ្ធបរិស័ទ្ធ ដែលមានស្នាដៃ ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលនានា នៅក្នុងវត្តមង្គលសិលា រូមនិងសមិទ្ធិផលសង្គមជាតិជាច្រើនទៀត នាពេលកន្លងមក ក្នុងនោះមាន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា​ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន៨រូប​​​​ គ្រឿងឥស្សរិយយស​មុនីសារាភ័ណ្ឌ​ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២រូប​​​  គ្រៀងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន៧រូប និងគ្រឿងឥស្សរិយយសថ្នា្កក់ធិបឌិនចំនួន១០រូប និង បាននាំយកអំណោយរបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគេន និងចែកជូន ក្នុងនោះប្រគេនបច្ច័យដល់វត្តមង្កលសិលា ចំនួន២០   លានរៀល តម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ព្រះសង្ឃគង់នៅលើវេទិកាចំនួន៧អង្គ និង ព្រះសង្ឃគង់នៅព្រះវិហារចំនួន៩ អង្គ ក្នុងមួយអង្គៗទ័យវត្ថុ១ និងបច្ច័យ១០  ម៉ឺនរៀល រោងទិសទាំង៨ជុំវិញព្រះវិហារ ក្នុង១ទិសបច្ច័យ ៣០​   ម៉ឺនរៀល ទិសឥណ្ឌកិលបច្ច័យ៥០   ម៉ឺនរៀល តាជីយាយជីចំនួន ១០០ ​​  នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា ១ ម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន១១៦នាក់ក្នុងម្នាក់ៗថវិកាចំនួន៣ម៉ឺនរៀល សិស្សានុសិស្សចំនួន៩៩៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៥ពាន់រៀល យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០  យុវជនកាយរឹទ្ធចំនួន៥០ ​នាក់ សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៥០ សរុបចំនួន១៥០នាក់  នាក់ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល ក្រុមគ្រូពេទ្យចំនួន៦នាក់ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល និងបានអញ្ជើញ​កាត់ខ្សែបូរ និងបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធផលនានា វត្តមង្គលសិលា ស្ថិតនៅក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ  ចាប់ពីពេលនេះតទៅ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ