ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាស្ត្រី ក្នុងឱកាសទិវា អន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី

​ ពិធីសំណេះសំណាលជាមួយស្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ បានប្រារព្ធឡើងនៅព្រឹកថ្ងៃពុធ១១កើត ខែផល្គុន ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព​​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយក​​រដ្ឋ​មន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

     ​​    លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានរាយការណ៍ថា ឆ្នាំនេះក្រសួងកិច្ចការនារី  បានជ្រើសយកប្រធានបទ​« មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃ ដែលមិន​អាចកាត់ថ្លៃបាន នៃសន្តិភាព និងអរគុណសន្តិភាព។ ការពិតសុខសន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតិ និងបំណងប្រាថ្នារបស់មនុស្សគ្រប់រូប គ្រប់វ័យ​ ពីព្រោះថាបើមានសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ។ យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពីភពលោក ឆ្នាំ២០២០ បានបង្ហាញថា ការគម្លាតយេនឌ័រក្នុងប្រទេសកម្ពុជាបានថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ ​​មកត្រឹមចំណាត់ថ្នាក់ទី៨៩ នៅឆ្នាំ២០២០ ក្នុងចំណោប្រទេសចំនួន១៥៣ ដោយមូលហេតុចំបងពីរ ទី១ ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ទី២ ​ការលើកកម្ពស់សុខភាពស្ត្រី និងក្មេងស្រី។

លោកលោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី​ បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី ព្រះវរ​រាជ​មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយអត្ថ័យនៃព្រះរាជសារបានគូស​បញ្ជាក់ ពីការរំលឹកខួបស្តីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សមភាពយេនឌ័រ ដែលជាយុទ្ធសាស្ត្រគន្លឹះមួយផ្តល់ឱកាសដល់ស្ត្រី និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស​ និងស្ត្រី ដែលផ្តើមចេញពីស្ត្រីជាថ្នាក់ដឹកនាំមួយចំនួននៃប្រទេសមានឧស្សាហកម្មជឿនលឿនក្នុងសកលលោកជាង១០០ឆ្នាំកន្លងមក រហូតបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិមកដល់បច្ចុប្បន្ននេះ។

លោកជំទាវ  មាសសាឯម ដានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរាយការណ៍ថា កន្លងមកក្រុមការងារបញ្ជ្រាបយេនឌ័ទីស្តីការគណៈរដ្ឋមន្រ្តី សហការជាមួយក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានរៀបចំសិក្ខាសាលាផ្សព្ធផ្សាយអំពីយេនឌ័រភាពជាអ្នកដឹកនាំ និងអនុសញ្ញា ស៊ី-ដ ជូនថ្នាក់ដឹកនាំ បានចំនួន ៤វគ្គ ជូនថ្នាក់នាយកដ្ឋានបានចំនួន ៣វគ្គ និងជូនថ្នាក់ការិយាល័យបានចំនួន១វគ្គ មានអ្នកចូលរួមសរុប ៣៦៤នាក់។

​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន​ មានប្រសាសន៍ថា សូមចូលរួមគាំទ្រអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តអនុវត្តអនុសាសន៍១១ចំណុចក្នុងឆ្នាំ២០១៩ និងសេចក្តីសម្រេចថ្មីៗ ដែលមានក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០កន្លកមកនេះ​​ និងចូលរួមគាំទ្រលើប្រធានបទ«មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ»សម្រាប់ទិវា៨មិនាឆ្នាំ២០២០នេះ ដែលមានគោលបំណងដើម្បីរំលឹកពីការតស៊ូរបស់នារី​​ នៅទូទាំងសកលលោកក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពគ្នារវាងបុរស និងស្ត្រី ព្រមទាំងពិនិត្យមើលសមិទ្ធផលនានា ដែលសម្រេចបានរយៈពេល២៥ឆ្នាំក្រោយសន្និសីទពិភពលោក ស្តីពីស្ត្រីលើកទី៤ ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង ដែលផែនការនេះ បានផ្តោតជាចម្បងលើអាទិភាពចំនួន១២ មានមូលដ្ឋានលើការលើកកម្ពស់សិទ្ធិស្ត្រីក្មុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការអប់រំ សុខភាព កិច្ចការផ្លូវច្បាប់ បរិស្ថាន និងការចូលរួមធ្វើសេចក្តីសម្រេច។    ​ ​ ​​​ ​  ​​  ​​​  ​​​  ​​​​​  ​​   ​  ​​​  ​    ​​   ​  ​​ ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​មានប្រសាសន៍បន្ថែមថា ប្រធានបទនេះ សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងពង្រីកភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដែលជាកម្លាំងចលករគន្លឹះមួយ ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានធ្ធើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ កិត្តិយស កិត្តិនាម នៅលើពិភពលោក។ ដើម្បីចូលរួមចំណែកអនុវត្តអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានផ្តល់ការណែនាំឲ្យគ្រប់ក្រសួងស្ថាប័នទាំងអស់យកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី ចូលរួមបំរើការងារក្នុងវិស័យមុខងារសាធារណៈ ដោយកំណត់ពី ២០%ទៅ៥០% ក៍ដូចជាការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងការអនុវត្តគោលនយោបាយគាំពារសង្គម ទីស្តីការគណៈរដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០១៧-២០២០ និងអនុសាសន៍១២ចំណុច សម្រាប់ចូលរួមជួយដល់មន្ត្រីរាជការជាស្ត្រី សម្រាប់ឆ្នាំ២០១៩នេះ ទីស្តីការគណៈរដ្ឋមន្ត្រី មានមន្ត្រីរាជការ  ចំនួនសរុប ១ ៤៧០នាក់ ក្នុងនោះស្រីចំនួន ៣៦៦នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ១២១នាក់។ ជាការពិតណាស់ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម គឺជាការងារអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅទីស្តីការគណៈរដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័របរស់រាជរដ្ឋាភិបាល ដូចជាការផ្តល់ឱកាសដល់  មន្ត្រីរាជការជាស្ត្រី​តាមរយៈប្រលងជ្រើសរើសមន្ត្រីរាជការថ្មី ការដំឡើងឋានៈ តួនាទី ​ការកសាងសមត្ថភាព ​និងការចូលរួម         បណ្តុះបណ្តាលទាំងនៅក្នុង និងក្រៅប្រទេស។ ឯឧកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន បានសំណូមពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាព  អគ្គនាយកដ្ឋាន នាយកដ្ឋានទាំងអស់ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី បន្តកិច្ចសហការល្អ និងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រឆ្នាំ២០១៧-២០២០ របស់ទីស្តីការគណ់រដ្ឋមន្ត្រី និងអនុសាសន៍១២ចំណុចដែលបានដាក់ចេញនៅក្នុងឆ្នាំ២០១៨ ដើម្បីចូលរួមការលើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម​ ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យមានប្រសិទ្ធភាព និងទទួលជោគជ័យ។

នៅក្នុងពិធីសំណេះសំណាលជាមួយស្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១០៩ ឆ្នាំ២០២០ ជាការលើកទឹកចិត្តចំពោះស្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ឯឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បាន​ឧបត្ថម្ភថវិកាដល់នារីចំនួន ៣៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១៥ម៉ឺនរៀល និងបាន​អញ្ជើញ​ប្រគល់បាច់ផ្កាជានិមិត្តរូបជូនដល់តំណាងនារីក្រសួងកិច្ចការនារី  និងតំណាងនារី គ្រប់អគ្គនាយកដ្ឋានទាំង៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនាឱកាសនោះផងដែរ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort