នាវេលាព្រឹកថ្ងៃ ០៧ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានឲ្យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់ ព្រមទាំងថ្វាយព្រះពរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨០ យាងចូល៨១ ព្រះវស្សា នាពេលខាងមុខនេះនាព្រះរាជតំណាក់គន្ធបុប្ផា នៃព្រះបរមរាជវាំង
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហើយថវិកាទាំងអស់នោះ ព្រះអង្គសព្វព្រះរាជហឫទ័យយកទៅកសាងមន្ទីរពេទ្យនៅខណ្ឌឬស្សីកែវ ដែលស្នាព្រះហស្តនៃ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីសម័យសង្គមរាស្ត្រនិយម។
ក្នុងព្រះបរមនាម ជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន ៣ពាន់ដុល្លារអាមេរិកសម្រាប់ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាសទី ៣ (ខែកក្កដា សីហា និងខែកញ្ញា) ឆ្នាំ២០១៧នេះ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានឲ្យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់
ពត៌មានផ្សេងៗ
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅចំណុចកោះយ៉ ខេត្តកោះ...
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:




