នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីក្នុងពិធីបិទធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្តីពីសន្តិសុខ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ រួមមាន១២ព្រឹត្តិការណ៍សេណារីយ៉ូ(Scenario) និងមានការចូលរួមពីសំណាក់អង្គភាពអន្តរាគមន៍មកពីខាងក្រៅ រួមមានដូចជា កងពលតូច“ង៧០” កងកម្មង់ដូ៩១១ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចនិងបុគ្គលិកភា្នក់ងារឯកជនដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្ដីពី “សន្តិសុខ” បានបញ្ចប់ដោយរលូននិងជោគជ័យ នៅវេលាម៉ោង១០និង០០នាទី
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖