សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងគូសបញ្ជាក់ពីបទពិសោធន៍ និងយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការនាំមកនូវកំណើសេដ្ឋកិច្ច នៅអង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងគូស​បញ្ជា​ក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការជម្នះឧបសគ្គនានា និងនាំ មកនូវ​កំណើន​សេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំ «ត្រួតពិនិត្យឡើង វិញជា​ស​​កល​លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក​(WTO)​។

សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយ​តាម​ជើងយន្តហោះពិសេស នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ទៅចូលរួមកិច្ចប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល​លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលប្រព្រឹត្តទៅពីថ្ងៃទី0៣ ដ​ល់​​ថ្ងៃ​ទី0៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេស​ស៊្វី​ស​ ដែលជាការតប តាមការអញ្ជើញរបស់ ឯកឧត្ដម រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការ​ពាណិ​ជ្ជក​ម្មពិភពលោក​(WTO)​។

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្ត​ហោះ​​​​អន្តរជា​តិ​​ភ្នំពេញ មាន វត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​​មហា​ផ្ទៃ​ សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និ​ង​​ឥស្សរ​ជន​ជា​ន់​​ខ្ពស់ជា ច្រើនរូបទៀត។

ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់​អ្នកយកព័ត៌មាននៅ​ព្រ​​លានយន្តហោះអន្តរជាតិភ្នំពេញថា អមដំណើរសម្ដេចតេជោ មានវត្តមាន ឯកឧត្ដមឧប នាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង​ឥ​ស្សរជនជាន់ខ្ពស់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាល។ កិច្ច ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​ក​ល​​លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើក​ម្ព​ស់​សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយា ប័ន្ន តាមរយៈជំនួយសម្រាប់​ពា​ណិ​​​ជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀបដែលជា ជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់​ប្រ​ក​ប​​​ដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ អាស្រ័យដោយសមិទ្ធផលដ៏ធំធេងរបស់​កម្ពុ​ជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជោគជ័យ​ក្នុង​ការ​កាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេល​ប៉ុ​ន្មានទស្សវត្សកន្លមកនេះ សម្ដេចតេជោនា​យករដ្ឋ​ម​ន្ត្រី​ ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ​នៅ​​ក្នុង​ពិធីបើក​កិច្ចប្រជុំ ដែលក្នុងឱកាសនោះ សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី នឹងគូស​បញ្ជា​ក់ពី​ប​​ទ​ពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្រកម្ពុជាក្នុ​ង​ការ​​ជម្នះឧបសគ្គនានា និងនាំមកនូវ​កំ​ណើ​​ន​សេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា។ ទន្ទឹមនិងនេះដែរ សម្ដេចតេជោ​នា​យ​ក​​​រដ្ឋមន្ត្រី នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រស​មាហរ​ណ​​កម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២​០​​៣០ ព្រមទាំងអញ្ជើញថ្លែងសុន្ទ​រកថានៅក្នុងកម្មវិធី ​ស​ង្គ​​ម​ដែល​រៀបចំឡើងដោយ WTO ផ​ង​​ដែ​រ។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបាន​ឱ្យ​ដឹង​ទៀតថា ក្រៅពីកិច្ចប្រជុំខាងលើ ស​ម្ដេ​ចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថា​នៅ​ក្នុងកិច្ចប្រជុំជាទៀងទាត់​លើកទី  ​៤​១ នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែ​ល​​នឹងផ្ដល់សារដ៏សំខាន់ និងច្បាស់​លា​ស់​មួ​យ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់​រាជរ​ដ្ឋា​​ភិបាលកម្ពុជា ក្នុងការគោរព​សិទ្ធិ​មនុ​ស្ស​ និ​ងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងឱកាសស្នាក់នៅទីក្រុងហ្សឺណែវ សម្ដេចតេ ជោនាយក​រដ្ឋ​មន្ត្រី នឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយ ឯកឧត្ដម វិល ស្គីនណារី រដ្ឋមន្ត្រីសហ​ប្រ​តិ​បត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់ លោក រតនាការ អាឌីការី នា​យ​​ក​ប្រតិបត្តិនៃក្របខ័ណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម WTO លោកជំទាវ មីសែល បាឆេ​ឡេត ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រមទាំង ថ្នាក់ដឹកនាំ​ផ្សេង​ៗ​​ទៀត។ ជាមួយគ្នានេះដែរសម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី នឹងទទួល ជួបសម្ដែង ការគួរពីតំណាង​ក្រុ​មហ៊ុនអឺរ៉ុបមួយចំនួន និងឆ្លៀតឱកាសទទួលជួបសំណេះ សំណាល​ជាមួយសមាជិក​សហគ​ម​ន៍ខ្មែរដែលរស់នៅប្រទេសស៊្វីស និងប្រទេសអឺរ៉ុបផ្សេង ទៀត។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នៅ​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort