សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេស Tajikistan

ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅសាធារណរដ្ឋហុងគ្រី (Hungary) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ដឹក​នាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរ សកម្មភាព និង វិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅសាធារ​ណ​​រដ្ឋតាហ៊្សីគីស្ថាន (Tajikistan)។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ របស់​សម្ដេ​ច​តេជោបាន សរសេរថា នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហា​សេនាប​តី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់​ខ្ព​ស់ ចាកចេញ ពីប្រទេស Hungary ឆ្ពោះទៅកាន់ប្រទេសTajikistan ដើម្បីអញ្ជើញចូលរួម​កិច្ច​​​ប្រ​ជុំកំពូលលើក ទី៥នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។ ក្រៅពីកិច្ចប្រជុំកំពូល សម្តេចតេជោ​នា​យ​ក​​រដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយប្រទេសជាដៃគូនៅទីនោះផងដែរ។

សូមជម្រាបថា កាលពីព្រឹកមិញនេះមុននឹងអញ្ជើញធ្វើដំណើរមកកាន់សាធារ​ណ​​រដ្ឋតាហ៊្សីគីស្ថាន Tajikistan សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជួបពិភា​ក្សា​​ការងារ​មួយចំ​នួ​ន​ជាមួយ ឯកឧត្ដម Janos Ader ប្រធានាធិបតី Hungary និងឯកឧត្ដម Laszlo Kover ប្រធានរដ្ឋសភានៃប្រទេស Hungaryផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និង ឆ្លងរបៀបវារៈចំនួន៤