ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជំរុញឱ្យសមាជិកក្រុមប្រឹក្សាខេត្ត​បន្តបម្រើផលប្រយោជន៍ និងសេច​ក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយ​មិនត្រូវប្រកាន់និន្នាការនយោបាយ

តាកែវ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានថ្លែងថា សមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ឯកឧត្តម បានថ្លែងដូចនេះនាព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣ ចំនួន ២៧រូប ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ អាជ្ញាធរខេត្តតាកែវ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានបង្ហាញនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តតាកែវ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣ដើម្បីបន្តដឹកនាំខេត្តតាកែវឱ្យបន្តអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា ក្នុងនាមសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីជាមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល។ លើសពីនេះ ទោះបីជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះក្នុងការអនុវត្តការងារ សមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕

       

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort