ឯកសារចំនួនពីរ នឹងត្រូវចុះហត្ថលេខាក្នុងដំណើទស្សនកិច្ចការងាររបស់​ សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសជប៉ុន

ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ -ឯសារចំនួនពីរ  ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍ​ន៍​ប្រ​​ទេស កម្ពុជា ដែលក្នុងនោះមានការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម​ សាងសង់​ស្ថា​នី​​យ​កុងតឺន័រនៅកំពង់ផែ ខេត្តព្រះសីហនុ ដែលមានទឹកប្រាក់២០០លានយ៉េន និង​ការ​អនុ​វត្ត​គម្រោងអាហារូប​ករ​ណ៍​​អភិវឌ្ឍន៍ធនធានមនុស្ស ដែលមាន ទឹកប្រាក់​៣៣៩​លាន​​យ៉េ​ន។​ ​ ឯកសារទាំងនេះ នឹងត្រូវចុះហត្ថលេខា ក្នុងដំណើទស្សនកិច្ចការងារទៅកាន់ប្រទេស​ជប៉ុន របស់អគ្គមហា​សេ​នាបតី តេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គ​មហា​សេ​នា​បតីតេជោ ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូចាកចេញពីកម្ពុជា​ តាមជើងយន្ត​ហោះ​ពិ​សេ​ស  ដើម្បីបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន និងចូលរួម សន្និសីទ​អន្តរជាតិលើក​ទី​២​៥​ ​ស្តី​ពីអនាគត របស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃ​ទី២៩ ដល់ថ្ងៃទី​៣១ ​​ខែឧសភាឆ្នាំ ២០១៩។ អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅ ឯព្រលានយន្តហោះ​អន្ត​រជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ម​ហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ឥ​ស្ស​រជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀត។

ឯកឧត្ដម ស្រ៊ី ថារង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា គណៈប្រតិភូ ដែល អមដំណើរ   សម្តេ​ចតេជោ​នា​យ​ករដ្ឋមន្រ្តី រួម​មាន​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម មន្រ្តីជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ ធុរកិច្ច មួយចំនួននៃ​សភាពាណិជ្ជ​កម្មកម្ពុជា​។ នៅក្នុងសន្និ​សីទ​អន្តរ​ជាតិលើក​ទី​២​៥ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែង​សុន្ទរក​ថាគន្លឹះលើមូលបទ​របស់​សន្និ​សីទ «ការ​ស្វែង​រកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះ​ភាពវឹកវរ» ព្រមទាំងចែករំលែកទ​ស្សន​​វិស័យ លើ​បរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនា​ពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និ​ង​ការប្តេ​ជ្ញា​ចិ​ត្ត នឹងរួមចំណែករបស់ កម្ពុជា ក្នុងការលើក​កម្ពស់​ភាពសុខដុម សន្តិភាព និង​វិបុ​ល​ភាពរួម​នៅ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។ បន្ទាប់ពីអញ្ជើញចូលរួម​សន្និសី​ទ​នេះ​ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេ ភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ ដើ​ម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ នា​ឱកា​ស​នេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹង​អញ្ជើញជាសាក្សីក្នុងការ ចុះហត្ថលេខាលើលិខិត​ផ្លា​ស់​ប្តូរ​សា​រព្រមព្រៀង ស្តីពីការផ្តល់ជំនួយ​ឥតសំណងរបស់ ជប៉ុន សម្រាប់គម្រោង​អភិវឌ្ឍ​ន៍​ប្រ​ទេសកម្ពុជាចំនួន២ ដែលមានដូចជា ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម​-សា​ង​សង់​ស្ថា​នីយកុងតឺន័រ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន និងការអនុវត្តគម្រោង អា​ហា​រូប​ករណ៍អភិវឌ្ឍន៍ ធនធានមនុស្ស ដែល​មានទឹកប្រាក់៣៣៩ លានយ៉េនជប៉ុន។ ក្នុងអំឡុង​ពេ​ល​​ស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី នឹងជួបជា​មួយឥស្សរជនជប៉ុន និង​ទ​ទួ​​លការចូលជួបសម្តែង​ការគួរសម ពី​តំណាងក្រុមហ៊ុនជប៉ុនជាច្រើន។ សម្តេចតេជោ ក៏នឹង​អញ្ជើ​ញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា ស្តីពី ការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោ​យ​​ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា(CDC) អង្គ ការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនា​គារ​មី​ហ្ស៊ូហូ (Mizuho)។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិ​ញ នារសលថ្ងៃទី ៣១ ខែសភា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort