ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅចូមរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់UN-ESCAP នៅប្រទេសថៃ

ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុ​ជា​ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាតាមជើងយន្តហោះពិសេស ឆ្ពោះទៅកាន់​ទី​​ក្រុងបាងកក ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួម​ស​ន្និ​បាត​​ប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ​សម្រា​​ប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធិ អំណាចជូនប្រជាជ​ន​ និ​​ង ​​ការ​ធានានូវបរិយាប័ន្នភាព និងសមភាព»​ ដែលជាការតបតាមការអញ្ជើញ​​របស់ លោក​ជំ​ទាវ​ អាមីដា សា​ល​ស៊ីអាហ៍​ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខា​ធិកា​រ​រងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។

អញ្ជើញជូនដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមទាំងឥស្សរជន​ជា​ន់​ខ្ពស់​​ជាច្រើនរូមទៀត។

ឯក​ឧត្ដ​ម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នក​យក​ព័ត៌​មាននៅ​ព្រលាន​យ​ន្ត​ហោះអន្តរជាតិភ្នំពេញថា  ការអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំនេះ ក៏​​​​មាន​​ថ្នា​ក់​ដឹកនាំជាន់ខ្ពស់​មួ​យចំនួនអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន​ ឯក​​ឧត្ត​ម​ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ច​និង​ស​ង្គ​ម​​​​​ស​ម្រា​ប់​​តំបន់អាស៊ី-ប៉ាស៊ី​ហ្វិ​ក លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រម​ទាំ​ង​​ឥស្ស​រ​ជន​​ជាន់ខ្ពស់ រាជរដ្ឋាភិបាលមួយចំនួនទៀត។ ​ជាមួយគ្នានេះ ដោយទទួលស្គាល់​នូ​វស​មិ​ទ្ធ​ផល​​ដ៏ធំធេងដែល​កម្ពុ​ជាសម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម  UN-ESC​A​P​ បា​ន​គោរ​ព​​អញ្ជើញ សម្តេ​ចតេជោនាយករដ្ឋមន្រ្តី ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធី​បើកសន្និ​បា​ត​ ដោ​យ​ផ្តោ​ត​ជាសំ​ខាន់​ទៅលើការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍ​សេ​ដ្ឋ​កិ​ច្ច​ និង​សង្គម ដែ​ល​បា​ន​​លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។  ឯកឧត្តមបន្ដថា នេះ​​ក៏​ជា​ការទទួលលស្គា​ល់​ និងប្រសិទ្ធភាពនៃការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ​ប្រទេសចេញ​ពី​ផះ​ផង់នៃសង្គ្រាម កសាងបាននូវសេដ្ឋកិច្ច និងប្រជាជនមាន​ជីវភា​ព​កា​ន់​​​តែមានភាពល្អ​ប្រ​សើរ​។

គួបញ្ជក់ដែរថា គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ​សម្រា​​ប់​តំបន់​អា​​​​ស៊ី​-ប៉ាស៊ីហ្វិក (UN-ESCAP ) មានបណ្ដាប្រទេសជាសមាជិកចំនួន ៥៣ប្រទេស ​ប្រទេស​អ្ន​ក​ស​ង្កេ​តការណ៍ចំនួន៩ រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ ​ស​ន្និ​បាត​​ប្រចាំឆ្នាំលើកទី៧៥ រប​ស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ​សម្រា​​ប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ    «ការផ្តល់សិទ្ធិ អំណាចជូនប្រជាជ​ន​ និ​​ង​​ការ​ធានានូវបរិយា​ប័ន្ន​ភា​ព និងសមភាព»​ ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort