សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ ព្រះរាជពិធីព្រះច្រត់ព្រះនង្គ័លជាការដាស់តឿនក្រើនរម្លឹក ដល់​ប្រជាពលរដ្ឋខ្មែរថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ

ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ព្រះ​រាជ​ពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅ​ តាមការបរិភោគរបស់ «គោឧសភរាជ» និងម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរម្លឹកដល់​ប្រ​ជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែ​ចំ​ការ​​បានចូលមកដល់ហើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ សម្ដេច​តេ​​ជោបានសរសេរថា ថ្ងៃនេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធី​បុណ្យ​«ច្រ​ត់ព្រះនង្គ័ល»ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ សម្ដេចតេ ជោ​បានគូសបញ្ជាក់ថា ព្រះរាជពិធីនេះ គឺ​​សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជា​ពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជា​ច្រើន​ទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់​ព្រះនង្គ័លឆ្នាំ​នេះបានធ្វើឡើងនៅខេត្តតាកែវ។ ព្រះរាជ​ពិ​ធី​ច្រត់ព្រះនង្គ័ល គឺត្រូវបាន​ធ្វើឡើងក្នុងគោល​បំណង​ផ្សងមើល​ប្រផ្នូលរបស់ស្រុកទេស ទៅតាម​ការបរិភោគរបស់ «គោឧសភរាជ»។ សម្ដេចតេជោបានបន្ដថា ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជា​ព​ល​​រដ្ឋ​ខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការ​បាន​ចូល​មកដល់ហើយ។ សម្ដេចតេជោក៏បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែ​សេចក្តីសុខ សេច​ក្តី​ចម្រើន​ សំណាងល្អ និងរីករាយក្នុងថ្ងៃឈប់សំរាកនេះ។

គួរបញ្ជាក់ដែរថា ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះប្រារព្ធធ្វើ​ឡើ​ង​​នៅ​កី​ឡ​​​​ដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុង​ដូន​កែវ នៅ​ថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែ​ឧ​ស​ភា ឆ្នាំ​២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់​ជីវិត​លើ​ត្បូ​ង​ ព្រះ​បា​ទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុ​ជា​ ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ប្បវេណី​នេះ ជាការ​ប្រកាសប្រាប់​ប្រជា​ព​លរដ្ឋ​ដែល​ប្រកប​របរកសិកម្ម ធ្វើស្រែ​ចម្ការថា​ជា​ការចាប់ផ្តើម​ចូល​ដល់​រដូវវស្សា​ហើយ​។​ព្រះ​រាជ​​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ជា​​ព្រះ​រាជប្បវេណី​ដ៏​សំខាន់ ចាត់ទុក​ជា​វប្បមង្គល​មួយ ដ៏​ប្រសើរ​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពីបុរា​ណ​កាល​រៀងមក និង​ជា​ការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្កា​រថាជា​ការ​ចាប់ ផ្តើម​រដូវវស្សា​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort