ដំណាំស្រូវ ពោត សណ្ដែកឆ្នាំនេះ នឹងទទួលបានផលល្អប្រសើរ តាមរយៈការផ្សងប្រផ្នូល របស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តតាកែវ

តាកែវ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ — ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ព្រាហ្មណ៍ព្រះរាជគ្រូ បានទស្សន៍ទាយ ទៅ​តា​ម​ក្បួ​ន​​ច្បាប់ប្រពៃណីពីបុរាណថា ដំណាំ ស្រូវ ពោត សណ្ដែក នឹងទទួលបានផលល្អប្រសើរ ប​ន្ទា​​ប់ ពីការផ្សងរបស់គោឧសភរាជទាំងពីរ បានបរិភោគ ស្រូវបានប្រមាណ៨៥ភាគរយ ពោតបា​ន ប្រមាណ៩០ភាគរយ និងសណ្ដែកបានប្រមាណ៨៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំ​ពី​រ​មុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក ,ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។

ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័លឆ្នាំនេះបាន ប្រារព្ធធ្វើនៅកីឡដ្ឋានគិរីវង់​សុ​ខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ នៅថ្ងៃពុធ ៤​រោ​ច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោ​មព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​​បាទ​សម្តេ​ច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់ និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស​ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧប​នា​យ​ក​រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋា​ភិ​បាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំ​នៅ​កម្ពុ​​ជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ផងដែរ។

​ក្នុងព្រះ​រាជពិ​ធី​បុ​ណ្យ​ច្រត់​ព្រះនង្គ័លឆ្នាំនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តា​កែ​វ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា សព្វ​ព្រះរាជ​ហ​ឫទ័យ​រាជានុញ្ញាតឱ្យធ្វើ​ជា​ស្តេច​មាឃ កាន់​នង្គ័​ល​ទី​២ តំណាង​របស់​ព្រះអង្គ និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ ​។ ​ព្រះរាជ​ពិធី​បុ​ណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់ ចាត់ទុក​ជា​វប្បមង្គល​មួយ ដ៏​ប្រសើររបស់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពីបុរាណកាល​រៀង​មក ដែល​ជា​ការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្កា​រថា ជា​ការចាប់ ផ្តើម​រដូវ​វស្សា​។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់​ចាត់ទុកជា​វប្ប​មង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែង​តែដឹកនាំ​ធ្វើ​ពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធ​ធ្វើ​ឡើង​នៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវ​ព្រះ​ករុ​ណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជា​ព​លរដ្ឋ​ខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។ កាលពីឆ្នាំ២០១៨ ព្រះរាជពិ​ធីច្រត់​ព្រះ​​នង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ ជាមួយគ្នានេះ កាលពី​ឆ្នាំ​ទៅ តាមការផ្សង​គោឧសភ​រាជ​ទាំងពីរទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណបានបង្ហាញថា ដំណាំ ស្រូវ ពោត សណ្ដែក ទទួ​លបានផលល្អប្រសើរ ក្នុងនោះគោឧសភរាជទាំងពីរ​បាន​បរិភោគ ស្រូវបានប្រមាណ៩៥​ភាគ​រយ ពោត បានប្រមាណ៩៥ភាគរយ និងសណ្ដែកបាន​ប្រមាណ៨០ភាគរយ ក្នុង​ចំណោ​ម​អា​ហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort