សម្ដេចតេជោ ណែនាំឱ្យអាជ្ញាធរដែនដីគ្រប់ថ្នាក់យកចិត្តទុកដាក់ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ

ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញ​ឱ្យ​ស​ម​ត្ថកិច្ច និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយទៅកាន់​ប្រជា​ពល​រដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះធម្មជាតិ ដូចជាបាតុភូត ខ្យល់កន្ទ្រាក់ ផ្គរ រន្ទះ​ដែលនាំឱ្យប៉ះពាល់ដល់លំនៅឋានទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស សត្វ ជាដើម​នោះ​។​

ក្នុងពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ​២​​០​១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cr​o​s​s​” ត្រូ​វ​បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូ​វ​​​នឹ​ង​ថ្ងៃ​ទី០៨ ខែឧសភា ឆ្នាំ២០១៩នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានី​ភ្នំ​ពេ​​​​ញ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែ​មានក្តីបារម្ភ​ចំពោះ​មហ​ន្ត​រាយគ្រោះ ធម្មជាតិនេះដែលទាមទារឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទ្វេដង ដើម្បី​ធា​នា​​​សុវត្ថិភាព និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ដេចតេជោថ្លែងថា «កា​រប្រែប្រួលអាកា​ស​ធា​តុបាននាំមកនូវការលំបាកយ៉ាងច្រើន សម្រាប់យើងគ្រាន់តែក្នុង​ប៉ុន្មា​ន​​ថ្ងៃប៉ុន្មានអាទិត្យនេះ នៅខេត្តបន្ទាយមានជ័យ ផ្ទះរាប់រយខ្នង ត្រូវបានដួលរលំ ខ្យល់កន្ត្រាក់ ផ្គរ​ រន្ទះ ភ្លៀង បានធ្វើឱ្យដួលរលំផ្ទះ ខូចខាតទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស និងសត្វ នោះ​ហើ​យ​គឺជាបញ្ហាដែលទាមទារឱ្យយើងដោះស្រាយ ហើយផ្សព្វ ផ្សាយឱ្យប្រជាពលរដ្ឋបានដឹងនិង​មា​នការប្រុងប្រយ័ត្នខ្ពស់ ជាមួយគ្នានោះ យើងក៏ត្រូវតែ មានការប្រុងប្រៀបអន្តរា​គមន៍​ ដើ​ម្បី​ឆ្លើ​យ​តបជាមួយគ្រោះមហន្តរាយបែបនេះកើតឡើង នៅក្នុងតំបន់ដែលជួបគ្រោះថ្នាក់ រាប់ទាំងអន្ត​រា​គមន៍ កងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព អាវុធហត្ថនិងនគរបាល ដើម្បីជួយធ្វើផ្ទះ ជួស​ជុ​ល​​ផ្ទះ​របស់ប្រជាពលរដ្ឋ ឬទាក់ទងជាមួយនឹង បញ្ហាវិស័យសុខាភិបាល និងផ្នែកដទៃទៀត​ដែ​ល​​ជាតម្រូវការរបស់យើង»។

សម្ដេចតេជោមានប្រសាសន៍បន្ថែមថា ការព្យាករណ៍​លើក​មុ​ន​រប​ស់ក្រសួងធនធាន ទឹកបានបង្ហាញថា រដូវវស្សានឹងចូលមកដល់នៅសប្ដាហ៍ទី៣ ខែឧសភា ប៉ុន្ដែឥឡូវនេះអាច នឹងចូលមកដល់លឿនជាងបន្ដិចបន្តួច បើដូច្នេះ​មែនកម្ពុជានឹងអាចកាត់​បន្ថ​យនូវការលំបាក ទាក់ទងជាមួយបញ្ហាខ្វះខាតទឹក ប៉ុន្ដែបាតុភូតរន្ទះ ខ្យល់កន្ដ្រាក់ នៅតែ​ជា​កង្វ​ល់​ដែលយើងត្រូវ យកចិត្តទុកដាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort