សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​មេដឹកនាំ នៃប្រទេស​ដៃគូ​សហប្រតិ​បត្តិការ​ខ្សែក្រវ៉ាត់ និងផ្លូវ អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​តាំងពិព័រណ៌​សាកវប្បកម្មអន្តរជាតិ២០១៩

នៅល្ងាចថៃទី២៨ មេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះ​រា​ជា​ណា​ចក្រកម្ពុជា ក៏ដូចជា​បណ្តាមេដឹកនាំ នៃប្រទេសដៃ​គូសហប្រតិបត្តិការ ​ខ្សែក្រវ៉ាត់ និង​ផ្លូវ បាន​អញ្ជើញ​ឆ្ពោះទៅកាន់ មជ្ឈមណ្ឌលតាំងពិព័រណ៌​សាកវប្បកម្មអន្តរជាតិ២០១៩ ដែលជា មជ្ឈ​មណ្ឌល​តំាង​ពិព័រណ៌​លំដាប់អន្តរជាតិ​សាងសង់ថ្មី នៅជាយ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋប្រ​ជា​មានិតចិន។

សូម​បញ្ជាក់ថា នៅក្នុងមជ្ឈ​មណ្ឌល​តាំង​ពិ​ព័រណ៌អន្តរជាតិនេះ មេដឹកនាំចិន​បានផ្តល់ ដី ក្នុង​ការ​សាង​សង់​សួន​ដែល​ជានិម្មិតរូប សម្រាប់​ប្រទេស​និមួយៗ ដែលជា​ប្រទេស​ដៃគូ​​សហ​ប្រតិ​​បត្តិការ​ខ្សែក្រវ៉ាត់ និង​​ផ្លូវ។ ព្រះរាជាណាចក្រកម្ពុជា​បានធ្វើការ​សាងសង់​សួនកម្ពុជា ក្រោមប្រ​ធានបទ រស់​នៅ​កាន់​តែ​ល្អ​ប្រសើរ រស់នៅជាមួយ​បរិស្ថានបៃតង។ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងគណៈ​ប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែ​បូរ​សម្ពោធ​សួន​កម្ពុជា ជាមួយ និងសមិទ្ធផល​ដទៃទៀត។

សូមបញ្ជាក់​ដែរថា គោលបំណង នៃការចូលរួម​គឺដើម្បី​ជំរុញ​ផ្សព្វផ្សាយពី​វប្បធម៌ និង​កសាង​កេរ្តិ៍​ឈ្មោះ របស់ព្រះរាជាណា​ចក្រកម្ពុជា ឲ្យកាន់តែមាន​ភាព​ល្បីល្បាញ មាន​ការ​ទទួល​ស្គាល់​លើឆាក​អន្តរ​ជាតិ ជាទឹកដី​ពោរពេញទៅ​ដោយវប្បធម៌​ប្រពៃណីល្អផូរផង់ ស្របតាមប្រ​ធានបទ រស់នៅកាន់តែ​ល្អ​ប្រសើរ រស់នៅជាមួយ​បរិស្ថាន​បៃតង។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ កម្ពុជានិងមានឱកាស បាន​ចែក​រំលែក​បទពិសោធន៍ ទាក់ទាញនិងការរស់​នៅប្រចាំថ្ងៃ​របស់ប្រជាជន បង្ហាញពី​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់ និងការ​ប្រតិបត្តិ​របស់​ប្រជាជន ការរៀបចំ​បរិស្ថាន នៃការរស់នៅ តាម​រយៈ​ការ​រៀប​ចំ​សួន​ដែល​មានធម្មជាតិ និងរុក្ខជាតិចម្រុះ តំណាង​ឲ្យអត្ត​សញ្ញាណ​ជាតិ និងជា​ការ​ពេញ​និយម​របស់​ប្រជាជន ដូចជា​ដើមត្នោត ដើមស្លា និងផ្កាភ្ញី​ជាដើម។ ទន្ទឹមនឹងកា​ររៀប​ចំសួន​តាម​​បែប​​បុរាណ និង​សម័យ​មាន​លក្ខណៈ​ស្រស់បំព្រង ដើម្បីទាក់ទាញ​ចំណាប់​អារម្មណ៍​ពីភ្ញៀវ ទេសចរណ៍​អន្តរជាតិ កម្ពុជា​ក៏នឹង​មានឱកាស​បង្កើតកិ​ច្ចសហប្រតិបត្តិការ​ល្អជាសកល តាមរយៈ ការតភ្ជាប់​ទំនាក់​ទំនង និង​បង្កើត​កិច្ចសហប្រតិបត្តិការ​លើវិស័យទេសចរណ៍ ការផ្លាស់​ប្តូរវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការការពារ​បរិស្ថានធម្មជាតិ​នៅ​កម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា បានយកចិត្ត​ទុកដាក់ខ្ពស់​លើការ ការពារបរិស្ថានបៃតង និងមាន​គោលដៅ​ជាសារវន្ត គឺផ្សារ​ភ្ជាប់​បរិស្ថាន​បៃតង ទៅនិងការរស់នៅ​របស់ប្រជាជន និងពិភព​លោក ដើម្បីសុខដុម​រមនាខាងផ្នែ​កផ្លូវកាយ ភាព​ស្រស់​ស្រាយ​ក្នុងជីវិត ស្របតាមប្រធាន​បទ​របស់ពិ​ព័រណ៍ គឺការរស់នៅ​កាន់តែ​ប្រសើរ រស់​នៅ​ជាមួយ​បរិស្ថាន​បៃតង។ សួនកម្ពុជាត្រូវបាន​​សាងសង់ឡើងតាម​រចនាបថខ្មែរ សម័យ​ក្រោយ​អង្គរ ដោយ​ផ្សារ​ភ្ជាប់គ្នារ​វាងធម្មជាតិ និងវប្ប​ធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ការរៀប​ចំ​តុប​តែង​ភូមិដ្ឋាន និង​ការបង្ហាញ​ពីឧបករណ៍ សម្ភារៈ ដែលបម្រើ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរ​បស់ប្រជាជន។ ខ្លោងទ្វារចូលត្រូវបាន​រៀបចំ តាម​រចនាបថខ្មែរ យកលំនាំតាមខ្លោង​ទ្វារសារមន្ទីរ​ជាតិ និង​មាន​របង​ព័ន្ធ​ជុំវិញបរិវេណសួន។ រូបសំណាក់​ដែលមាន​ព្រះភ័ក្រ្ត​ញញឹមស្រទន់ ជាតំណាង​ឱ្យ​ទសពិធ​រាជធម៌ របស់​អតីត​ព្រះមហា​ក្សត្រខ្មែរ នាសម័យបុរាណ មាន​ចិត្ត​មេត្តា ករុណា មុទិតា និងឧបេក្ខា គ្រប់​ដណ្តប់​លើផ្ទៃ​ដីកម្ពុជារដ្ឋ ក្នុងទិស​ទាំង​បួន និងបានផ្តល់​សេចក្តីសុខ​សន្តិភាព​ដល់​មនុស្ស សត្វ និង​រុក្ខជាតិ ដែលរស់នៅក្នុង ភាពស្ងប់ស្ងៀម​ជាមួយ​និងធម្មជាតិ ស្របតាម​ប្រធាន​បទរងគឺ រស់នៅ​សុខដុម​រមនាជា​មួយធម្ម​ជាតិ។ រោងនៅផ្នែកខាងស្តាំ និងខាងឆ្វេង នៃរូបសំណាក់ព្រហ្មមុខបួន មាន​រោង​អដ្ឋ​កោណមួយ សម្រាប់ជាទី​សម្រាក​បណ្តោះអាសន្នរយៈពេលខ្លី របស់ភ្ញៀវជាតិ និងអន្តរជាតិ បន្ទាប់​ពីបាន​ចូល​​ទស្សនាសួន និងពន្លាជាតិ​កម្ពុជា។ ក្នុងរោងនេះ អ្នក​ទស្សនា​អាច​គយ​គន់​ទស្សនីយ​ភាព​របស់សួន​កម្ពុជា ហើយក៏អាច​សិក្សាស្វែងយល់ពីឧបករណ៍សម្ភារៈប្រើប្រាស់​មួយចំនួន របស់​ប្រជាជន​ខ្មែរ នាសម័យបុរាណ ដែលមាន​ដាក់តាំង​លម្អក្បែរនោះ មានដូចជា​រទេះគោ នង្គ័ល រនាស់ និង​ឧប​ករណ៍ផ្សេ​ងៗទៀត ដែលបម្រើឱ្យ​វិស័យកសិកម្ម។ នៅក្នុង​សួន​នេះដែរ កម្ពុជា​បាន​សាង​សង់​ពន្លា​ជាតិ ជា៣ខ្នង តាមរចនាបថ​ខ្មែរនាសម័យច​តុមុខ។ នៅអមសង​ខាងទ្វារចូលពន្លាជាតិ មានដាក់​តាំង​រូបចម្លាក់​តោថ្មចំនួន២ តាមរចនាបថ​តោថ្មសម័យលង្វែក ដើម្បី​បង្ហាញ​ពីឫទ្ធានុភាព នៃអំ​ណាច ក្នុង​ការ ការពារផែនដី និងធម្មជាតិ។ ផ្នែកខាង​ក្នុង នៃពន្លាជាតិ ចែកចេញ​ជា២ផ្នែក​គឺ ផ្នែកទី១ មាន​រៀប​ចំជាឆាក​ខ្នាតតូច សម្រាប់ក្រុមសិល្បៈករ សិល្បៈ​ការិនី​កម្ពុជា​សំដែង​សិល្បៈ បង្ហាញពី វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់ជនជាតិខ្មែរ ជូនភ្ញៀវទស្សនា និងផ្នែកទី២មាន​ការៀបចំ តុលម្អ​ដោយ​វត្ថុសិល្បៈ​ ផ្ទាំងគំនូរំលេច​ពីធម្មជាតិ សម្រាស់ផ្កាខ្មែរ ជាទីពេញ​និយមរបស់​ប្រជាជន​កម្ពុជា មាន​ដូច​ជា​ផ្កា​ចំប៉ី ផ្កាចំប៉ា ផ្កាំងងារ ផ្ការំដួល ផ្កាចន្ធូ និងឯកសារ​ផ្សព្វផ្សាយ​ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ទំបាក់តំនងការទូត និងផលិតផល​សក្តានុពលកម្ពុជា សម្រាប់ធ្វើពិពិធកម្ម និង​ជំរុញ​ការ​នាំចេញ។

សូមបញ្ជាក់ដែរថា ពិព័រណ៌សាកវប្បកម្មពិភពលោក ឆ្នាំ២០១៩ មានផ្ទៃដី​របស់​កម្ពុជា​មាន​ទំហំ​១ពាន់​ការ៉េ មានទីតាំង​ក្នុង​មជ្ឈមណ្ឌល នៃពិព័រណ៌​​ពិភព​លោក ក្នុងស្រុក​យ៉ាងជីង ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង។ នេះគឺជា​សមិទ្ធ​ផល​ថ្មីមួយ​ទៀត កើត​ចេញ​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​ពីសំណាក់​ថ្នាក់ដឹកនាំ​សម័យបច្ចុប្បន្ន នៃប្រទេស ទាំងពីរកម្ពុជា-ចិន ដែលតែងតែ​គាំទ្រ និង​ជួយ​គ្នា​ទៅវិញ​ទៅមក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ មាន​ការ​រីក​ចម្រើន​ជាង​ពេលណាៗទាំងអស់។

បន្ទាប់ពីបាន​ចំណាយពេល​អញ្ជើញ​សម្ពោធដាក់​ឲ្យដំណើរ​ការសួន​កម្ពុជារួចមក សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​បណ្តា មេ​ដឹកនាំ នៃប្រទេសជាដៃគូ​កិច្ចសហប្រតិ​បត្តិការខ្សែក្រវ៉ាត់ និងផ្លូវ​ បានអញ្ជើញ​ដាំកូនឈើ និង ទស្សនា​ការតាំង​ពិព័រណ៍​សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ និងបាន​អញ្ជើញ​ទស្សនាការ​សំដែង សិល្បៈ​មហាជន ក្នុងន័យ​ចូលរួម​អបអរសាទរ ពិធីបើក​ពិព័រណ៍សា​កវប្បកម្មអន្តរជាតិ ឆ្នាំ​២០១៩ ក្រោម​វត្តមាន​នៃការអញ្ជើញ​ធ្វើគារវកិច្ចស្វាគមន៍​យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់​បំផុតជាថ្មីម្តង​ទៀត ពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ។

ថ្លែងទៅកាន់​បណ្តាមេដឹកនាំ ដែលមានវត្តមានក្នុង ពិធីបើកពិព័រណ៍​សាកវប្បកម្មអន្តរជាតិ ឆ្នាំ​២០១៩ បណ្តាមេដឹកនាំ នៃប្រទេសចូលរួម ពិសេស​ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង មាន​ប្រសាសន៍​សំដែង​នូវការវាយតម្លៃខ្ពស់ និងកោត​សរសើរ ជូនចមពោះ​ប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាល នៃ​ប្រទេស​ជាដគូសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានឆ្លើយ​តបតាម​ការអញ្ជើញ ពី​ថ្នាក់​ដឹក​នាំ​ចិន អញ្ជើញចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ សម្រាប់សហ​ប្រតិបត្តិការ អន្តរជាតិ ដែល​បាន​បញ្ចប់​ទៅប្រកប​ដោយ​ផ្លែផ្កា ពិសេសបាន​អញ្ជើញ​ចូលរួមក្នុង ពិធីបើក​ពិព័រណ៍សាកវប្បកម្មអន្តរជាតិ ឆ្នាំ​២០១៩ ដែលប្រទេសជា​សមាជិក​ជាច្រើន បានចូល​រួមសាង​​សង់ និង​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​រួម​គ្នា​នៅ​ថ្ងៃនេះ។ ឯកឧត្តមប្រធានាធិបតី​មានប្រសាសន៍​​បញ្ជាក់​បន្ថែមថា នៅទី​នេះគឺជាតំ​ណាង​ឲ្យភាព​ស្ងប់​ស្ងាត់ ហើយរុក្ខជាតិ​និងដើម​ឈើយក​មកដាំនៅ ក្នុងសួន​ពិព័រណ៍​សាកវប្បកម្មអន្តជាតិ គឺជា​រុក្ខជាតិ​ ដែលត្រូវបាន​នាំ​មកដាំ ដោយ សំរិទ្ធសំ​រាំងបំផុត ក្នុងគោលបំណងបម្រើឲ្យភាពទាក់ទាញ។ ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​សំដែងនូវការ វាយតម្លៃខ្ពស់​ដល់ក្រុមការ​ពីបណ្តា​ប្រទេសជា​ដៃគូ ដែល​បាន​ខិតខំប្រឹងប្រែង ធ្វើឲ្យសម្រេចបាន​នូវ​មហាសិមទ្ធផល​ជាប្រវត្តិសាស្រ្ត ដែល​យើង​ប្រារព្វ​ដាក់​សម្ពោធ​ឲ្យប្រើប្រាស់​នៅថ្ងៃនេះ។ ឯក​ឧត្តម​ក៏បាន​សំដែង​នូវសុទិដ្ឋនិយម ដែរថា អ្វី​ដែល​យើង​ទាំង​អស់​គ្នាខិតខំសម្រេច​បាន​នៅពេលនេះ គឺជានិម្មិតរូប ដែលបង្ហាញពីភាព​ជោគជ័យ នៃកា​រ​ចូល​រួម​អនុវត្ត​គោល​នយោបាយខ្សែក្រវ៉ាត់ និងផ្លូវ ឲ្យកាន់តែ​បោះជំហាន​ទៅមុខ និង​មានភា​ព​រីក​ចម្រើន​សម្រាប់​ជាឧត្តមប្រយោជន៍ នៃប្រជាជនទាំង​អស់ ដែលរស់នៅ​លើភពផែនដី នៃពិភព​លោក​ដ៏ធំហ្វឹង​ល្វើយ​យើងនេះ។

នៅក្នុង​រាត្រីកាល​នោះដែរ បន្ទាប់ពីការ​ថ្លែង​សុន្ទរកថា ពីសំណាក់មេដឹកនាំនានារួចមក មេដឹកនាំ​ទាំង​អស់​បាន​ចំណាយពេល​ប្រមាណ​១ម៉ោង ទស្សនាការសំដែង​សិល្បៈ​មហាជនពី តំណាងប្រទេសចិន អឺរ៉ុប និងទ្វីបអាហ្រ្វិក ដែលឆ្លុះបញ្ចាំងសិល្បៈ​សំបូរ និងភាព​ប្រទាក់​ក្រឡាគ្នា រវាង​បណ្តា​ប្រទេស​ក្នុង​ដៃគូ​សហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort