និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួនជាង ៣.០០០នាក់ បានទទួលសញ្ញាបត្រ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ​ភូ​មិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួនជាង ៣.០០០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោយពីនិស្សិតទាំងនោះ​បាន​បញ្ច​ប់​ការ​សិក្សានាពេលកន្លងមក។

តាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា និស្សិតដែលទទួ​ល​​សញ្ញា​បត្រនាពេលនេះមានចំនួន ៣.០៤៣នាក់ (នារី ១.៤១២នាក់) ក្នុងនោះមាន​និស្សិ​ត​ថ្នាក់​បរិញ្ញាបត្រចំនួន២៥០១នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥៤២នាក់។ និស្សិតជ័យ​លាភី​ជាជនជាតិបរទេសមានចំនួន១៦នាក់ ក្នុងនោះមាននិស្សិតជាជនជាតិបារាំងចំនួន៨នា​ក់​ ឡាវ ៦នាក់ អង់គ្លេស១នាក់ និងហ្គាបុង១នាក់។ ក្នុងរបាយការណ៍បានឱ្យដឹងទៀតថា សាក​ល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​បណ្ដុះ​​បណ្ដាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការ​អភិ​​វឌ្ឍ​សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

គិតចាប់តាំងពីឆ្នាំ១៩៨២ មកដល់បច្ចុប្បន្ន សិក្ខាកាម និង​និស្សិតដែលបញ្ចប់ការ សិក្សាជាស្ថាបពរសរុបចំនួន៥២.០៩៩នាក់ ក្នុងនោះមាននិស្សិត​បរ​ទេ​សចំនួន១២៨នាក់។ បច្ចុប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាសរុប១៤.៧០០​នា​ក់​ ក្នុងនោះមាន និស្សិតបរទេសចំនួន៦៧នាក់ និងមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រី​ បុគ្គលិក សាស្ត្រាចារ្យក្របខ័ណ្ឌ និងសាស្ត្រាចារ្យជាប់កិច្ចសន្យាជាតិ-អន្តរជាតិ សរុប៥៧៦នាក់ ក្នុងនោះមានស្រី ១៥៣នាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort