ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យប្រទេសសិង្ហបុរីជួយកម្ពុជា ក្នុងការគ្រប់គ្រងច្បាប់ និងបណ្ដាញព័ត៌មាន

ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩​  — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសសិង្ហបុរីជួយដល់នគរបាលជាតិកម្ពុជា ក្នុងការគ្រប់គ្រងច្បាប់ និងបណ្ដា​ញ​ព័​ត៌​មាន។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់​ពីសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ Hoong Wee Teck អគ្គស្នងការនគរ​បាល​ជា​តិ​សិង្ហបុរី ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅវិមាន​សន្តិភា​ព​។

ឯកឧត្ដម Hoong Wee Teck បានជម្រាបជូនសម្ដេចតេជោថា នេះគឺជាលើក ទីមួយហើយ ដែ​លឯកឧត្ដមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្ដមបានសង្កេត ឃើញថា ព្រះរា​ជា​​ណាចក្រកម្ពុជាមានសោភណភាពដ៏ល្អត្រកាល។ ឯកឧត្ដមបានគោរពរាយ ការណ៍​ជូន​សម្ដេ​ច​​តេជោនាយករដ្ឋមន្ត្រី អំពីកិច្ចពិភាក្សារវាងរូបឯកឧត្ដមផ្ទាល់ ជាមួយ ឯកឧត្ដមអគ្គស្នងការ​ន​គរ​​បាលជាតិកម្ពុជា នេត សាវឿន អំពីកម្មវត្ថុជាច្រើន ជាពិសេស កិច្ចសហប្រតិបត្តិការ​រវាងប្រ​ទេ​សកម្ពុជា និងសិង្ហបុរី និងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌពហុភាគីផងដែរ។

ឯកឧត្ដម​​​មានប្រសាសន៍បានបន្ថែមថា ស្ថាប័នទាំងពីរ កម្ពុជា និងសិង្ហបុរី គឺមានទំនាក់ទំនងល្អ និង​កិច្ច​សហប្រតិបត្តិការល្អជាយូលង់ណាស់មកហើយៗ ឈរលើមូល ដ្ឋាននេះស្ថាប័ននគរបាល​ជា​តិ​​នៃប្រទេសទាំងពីរ នឹងសហការគ្នាបន្តទៀតដើម្បី ជំរុញកិច្ច សហប្រតិបត្តិការឱ្យកាន់តែ​ស៊ី​ជ​ម្រៅបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងមានប្រសាសន៍​ថា សិង្ហបុរីគឺមានបទពិសោធន៍ និងមានព័ត៌មានជាច្រើនពាក់ព័ន្ធ និងតំបន់ និងជុំវិញប្រទេស​ផ​ង​។ ក្នុងន័យនេះសម្ដេចតេជោបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពី​រ ទាំងទ្វេភាគី និងពហុភាគី ដើម្បីធ្វើយ៉ាងណាផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍​គ្នាទៅ​វិញ​ទៅ​មក។

សម្ដេចបានមានប្រសាសន៍បន្តថា ភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ គឺរៀបចំឡើង​មាន​ប​ណ្ដា​ញ និងជាប្រព័ន្ធ ក្នុងន័យនេះគប្បីណារួមសហការគ្នា ដើម្បីទប់ស្កាត់ចៀសវាង​កុំឱ្យ​មាន​គ្រោះ​ថ្នាក់ ឬក៏ជាពិសេសអំពីសកម្មភាពរបស់ភេរវករ។ សម្ដេចបានមានប្រសាសន៍ផងដែរថា សិង្ហបុរីជាប្រទេសមួយ ដែលជាកន្លែងអប់រំ និងហ្វឹកហាត់បានល្អ ក្នុងន័យនេះសម្ដេចបានស្នើ​សុំឱ្យ​សិង្ហបុរីចែករំលែកនូវបទពិសោធន៍ទៅលើបញ្ហាបង្ហាត់បង្រៀន និងការគ្រប់គ្រងនិងច្បា​ប់​​បណ្ដាញព័ត៌មាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort