សម្ដេចតេជោនៅតែបន្តលើកទឹកចិត្តឱ្យគ្រប់ស្ថាប័នទាំងអស់ផ្ដល់តួនាទីសម្រាប់ស្ត្រី

ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​នូវ​តែបន្តការលើកទឹកចិត្តឱ្យគ្រប់ស្ថាប័នទាំងអស់ផ្ដល់តួនាទីសម្រាប់ស្ត្រី ដោយសម្ដេច​បានប​ញ្ជា​ក់​ថា ការងារនេះមិនត្រូវនិយាយឱ្យគ្រាន់តែពិរោះស្ដាប់នោះទេ គឺត្រូវធ្វើសកម្មភាព​ជាក់​ស្ដែ​ង​​។

ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន​​សែន ក្នុងមិទ្ទីងអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ ក្រោមប្រធាន​ប​ទ​« លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលមាន​អ្ន​ក​ចូលរួម​ប្រមាណជាង ៣០០០នាក់ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ នោះ សម្ដេចតេ​ជោ​​​​ថ្លែ​ងថា ខ្ញុំនៅតែបន្តអំពាវនាវឱ្យពង្រីកការចូលរួម ជាពិសេសការតែង​តាំងស្ត្រីនូវ​ក្នុង​មុខ​ងា​រ​​ តួនាទី ដែលពួកគាត់គប្បីត្រូវបានបង្កើតអត្រានេះឡើង។ ខ្ញុំសូមស្នើឱ្យគ្រប់​ក្រសួង​ទាំង​អ​ស់ គាំទ្រឱ្យមានសម្រាប់មុខតំណែងនូវតាមស្ថាប័នរបស់ខ្លួន។

សម្ដេចតេជោថ្លែងថា កន្លងមក ខ្ញុំ​បាន​​ធ្វើរួចមកហើយសម្រាប់តាមស្ថាប័នថ្នាក់ជាតិ ដែលមានស្ត្រីជារដ្ឋលេខាធិការ អនុរដ្ឋ​លេ​ខា​​ធិការ ក្រៅពីនោះយើងក៏មានរៀបចំជា ក្របខ័ណ្ឌជា គណៈអភិបាលខេត្ត គណៈអភិបាល​ស្រុ​ក គឺមានស្ត្រីរួចមកហើយដែរ ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ទេថា តើឥឡូវនៅតាម​បណ្ដាអគ្គនា​យ​ក​​ដ្ឋាន នៅតាមនាយកដ្ឋាន តើមានស្ត្រីក្នុងមុខតំណែងជាអគ្គនាយក ជាពិសេសគឺ​អគ្គ​នា​យ​ក​រង​ តើមានគ្រប់គ្រាន់ ហើយឬនៅ។ បើមិនទាន់មានទេ សុំស្នើឱ្យគ្រប់ក្រសួងស្ថាប័ន គប្បីពិនិ​ត្យ​​ទទួល​យកស្ត្រីឱ្យមានគ្រប់នៅក្នុងរចនាសម្ព័ន្ធនៃកិច្ចការរបស់យើង។ ខ្ញុំយល់ថាបច្ចុប្បន្ន​ស្ត្រី​របស់​យើងបានកសាងសមត្ថភាពគ្រាន់បើហើយ ដូច្នេះការចាត់បញ្ចូលឱ្យគាត់ទទួលបន្ទុ​ក​ជា​ប្រ​ធាន ហើយបើបានគាត់ធ្វើជាអគ្គនាយកតែម្ដងវាជាការល្អ ក៏ប៉ុន្តែបុរសក៏ត្រូវការកាន់​កាប់​នៅ​កន្លែងនោះដែរ ប៉ុន្តែកន្លែងដែលជាអគ្គនាយករង ហោចណាស់ថាចំនួន៤នាក់ ឬ៥នាក់ គប្បី​មានស្ត្រីម្នាក់ ឬពីរនាក់ នៅក្នុងនោះដែរ។ ថ្នាក់នាយកដ្ឋាន បើគាត់មិនបាន​ធ្វើជាប្រធាន​នា​យ​កដ្ឋានទេ ក៏គប្បីមានអនុប្រធាននាយកដ្ឋានម្នាក់ផងដែរ បើរៀបចំបានបែបនេះវាជា​ការ​ល្អ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់បន្ថែមថា បើតែងតាំងហើយត្រូវផ្ដល់​ការងារឱ្យ​ពួក​គាត់ធ្វើផង មិនគ្រាន់តែតែងតាំងដើម្បីបង្គ្រប់កិច្ច ហើយថាអង្គភាពរបស់ខ្ញុំ ឬស្ថាប័នរបស់​ខ្ញុំមាន​សមភាពយេនឌ័រល្អណាស់ ព្រោះស្ត្រីមានប៉ុណ្ណេះ ឬប៉ុណ្ណោះភាគរយ ក៏ប៉ុន្តែទីចុងបំផុត​ស្ត្រី​អត់​បានចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ស្ត្រីអត់បានចូលរួមបំពេញមុខងារក្នុងឋានៈ​ជា​អ្នកទទួលខុសត្រូវស្ថាប័នជំនាញនោះ។ អីចឹងទេ ខ្ញុំនូវតែបន្តការលើកទឹកចិត្តឱ្យគ្រប់ស្ថាប័ន​ទាំង​អស់ផ្ដល់តួនាទីស្ត្រី។

សម្ដេចថ្លែងថា ឥឡូវនេះបើចង់ពង្រីកតួនាទីរបស់ស្ត្រី ក្រសួង​មុខ​ងា​រ​​សាធារណៈគួរ ត្រូវបានលើកទឹកចិត្តផ្ដល់ទិដ្ឋាការ សម្រាប់ឱ្យរដ្ឋមន្ត្រីចុះហត្ថលេខា​តែងតាំងស្ត្រី​កា​ន់​មុខតំណែងចាប់ពីអនុប្រធាននាយកដ្ឋានចុះក្រោម ហើយយើងមិនត្រូវនិយាយឱ្យ​គ្រាន់​តែ​​​ពិរោះស្ដាប់នោះទេ យើងត្រូវធ្វើសកម្មភាពជាក់ស្ដែង។ បណ្ដារដ្ឋមន្ត្រីតាមស្ថាប័នគួរតែធ្វើ​ការ​​ឱ្យបានញឹកញាប់បន្តិច ជាមួយនឹងក្របខ័ណ្ឌជាស្ត្រី ដោយប្រើប្រាស់ក្នុងមួយឆ្នាំពីរ ឬបី​ពេ​ល ដើម្បីជួបស្ត្រីនៅក្នុងការស្ដាប់មតិរបស់ពួកគាត់ ដើម្បីកែលម្អស្ថានភាពរបស់ស្ត្រី​នៅតាម​ស្ថា​​ប័ន។ បើសិនជាស្ថាប័ន និងទីកន្លែងមួយៗនៅតាមខេត្ត តាមស្រុកធ្វើកិច្ចការនេះ​បាន​ប្រ​សើរ​ ស្ថានភាពស្ត្រីរបស់យើងវានឹងបានរួមចំណែកកាន់តែធំ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជា​តិ​ និងបណ្ដាស្ថាប័នទាំងអស់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort