សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីកម្ពុជា គឺជាការងារដែលរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់

ភ្នំពេញ​ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រ​សា​ស​ន៍​​ថា ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីកម្ពុជា​ដែល​ជាកម្លាំងចលករមួយក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ គឺជាកិច្ចការ​អាទិភាព​មួ​យ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត។

ក្នុងខណៈដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន​សែន ក្នុងមិទ្ទីងអបអរសាទរខួបទី១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ ក្រោមប្រធាន​ប​ទ​« លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស» ដែលមាន​អ្ន​ក​ចូលរួម​ប្រមាណជាង ៣០០០នាក់ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រនោះ សម្ដេចតេ​ជោ​​​ថ្លែ​ងឱ្យដឹងថា របាយការណ៍វាយតម្លៃ របស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ បង្ហា​ញ​ឱ្យ​ឃើញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្ត្រី និង​ក្មេង​ស្រីទទួលបានលទ្ធផលល្អ ដោយទទួលបានចំណាត់ថ្នាក់លេខ ១១២ នៅឆ្នាំ២០១៦ មកលេខ ៩៣ នៅឆ្នាំ២០១៨។

ទន្ទឹមនេះ កម្ពុជាជាប្រទេសដែលមានអត្រាស្ត្រីចូល​រួមក្នុង​កម្លាំ​ង​ពលកម្មខ្ពស់ជាងគេ (៧៩ភាគរយ) ហើយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេសកម្ពុជាមាន ៦៥ភាគរយ ជាស្ត្រី។ ម្យ៉ាងវិញទៀតក្នុងវិស័យអប់រំ ស្ត្រី និងក្មេងស្រីមានលទ្ធភាពកាន់តែ​ច្រើន​ក្នុង​កា​រ​ទទួលបានការសិក្សាអប់រំ ក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សា ទាំងក្នុង​ប្រ​ព័​ន្ធ និងក្រៅប្រព័ន្ធ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សស្រីដែលប្រឡងជាប់សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ មានចំនួន ៣៩ ៨៣១នាក់ ស្មើនឹង ៥២,​៣​៨ភាគរយ។ ចំនួនសិស្សស្រីនៅឧត្ដមសិក្សាក៏មានការកើនឡើង ក្នុងនោះថ្នាក់បរិញ្ញា បត្ររងមាន ៤៩ភាគរយ ថ្នាក់បរិញ្ញាបត្រ ៤៥,៩ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២១,៦ភាគរយ និងថ្នាក់បណ្ឌិត ៥,១ភាគរយ។ មិន​តែ​ប៉ុណ្ណោះចំនួនសិស្ស និស្សិត ដែលបានជ្រើសរើសមុខវិជ្ជាទាក់ទងនឹង វិទ្យាសាស្ត្រ​បច្ចេ​ក​​ទេសវិស្វកម្ម និងគណិតវិទ្យា(STEM) មានការកើនឡើងគឺសរុបមានចំនួន ៤៤ ៣៦៦នាក់ ក្នុងនោះមានស្រីមាន ២៩,៨ភាគរយ។

សម្ដេចតេជោក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទូទាំង ប្រទេសសូមចូលរួម​ទាំងអស់​គ្នា ដើម្បីអនុវត្តន៍នូវចំណុចសំខាន់ៗ ដែលក្នុងនោះរួមមាន៖ ទីមួយៈ ត្រូវរួមគ្នាយកចិត្តទុកដាក់តាម​រយៈ​ការផ្ដល់អាទិភាពបង្កើនតួនាទីស្ត្រីជា ថ្នាក់ដឹកនាំនូវ គ្រប់វិស័យ និងគ្រប់កម្រិតទៅតាមសមត្ថភាពដែលមាន ហើយត្រូវជួយដោះស្រាយ បញ្ហាផ្សេងៗដែល​កើ​ត​​​មាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់។ ទីពីរៈ ត្រូវរួមគ្នាពង្រឹងការអនុវ​ត្ត​​ច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្ដីឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទង​ទៅ​នឹងយេនឌ័រ ហើយត្រូវសហការគ្នាបង្កើតឱ្យមាន មូលដ្ឋានស្ថិតិរួមជាផ្លូវការមួយ ដែល​អា​ច​តា​មដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្ដល់ សេវាជួយជនរងគ្រោះ​ដោយអំពើហិង្សា​ទាក់​ទង​និងយេនឌ័រ។ ទីបីៈ ក្រសួងអប់រំយុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់​គ្រឹះស្ថាន​សិ​ក្សា​​ទាំងអស់ ហើយពង្រឹងការអនុវត្តវិន័យ។ ទន្ទឹមនឹងនេះ ត្រូវបន្តឱកាសដល់ក្មេង​ស្រីនៅគ្រប់​ក​ម្រិ​ត ដើម្បីបានសិក្សាមុខវិជ្ជា មុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែល​ជាយុគទំនើប​កម្មបច្ចេកវិទ្យា។ ទីបួនៈ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនា​គ​មន៍ និងក្រសួងព័ត៌មាន ត្រូវគ្រប់គ្រងប្រព័ន្ធប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងប្រទេសឱ្យ​មាន​ប្រ​សិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើនដែលពាក់ព័ន្ធ និងអំពើហិង្សា ការកេងប្រវ័ញ្ចលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញផ្សព្វផ្សាយផ្សេង ដែលធ្វើឱ្យបាត់សណ្ដាប់​ធ្នា​ប់​សង្គម។ ទីប្រាំៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយ​ទាំង​អស់ ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការ​បង្កើត​កម្មវិធីអប់រំ ដើម្បីបង្ហាញអំពីអត្តចរិតស្ត្រីខ្មែរ ជាពិសេសការស្លៀកពាក់​ប្រកបដោយ​ភាព​ថ្លៃថ្នូ​រ មានលក្ខណៈជាស្ត្រីខ្មែរសក្ដិសមជាប្រទេសដែលមានអរិយធម៌រុងរឿងនៅគ្រប់ជំនាន់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort