ប្រធានរដ្ឋវៀតណាម បន្តជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ក្នុងទស្សនកិច្ច២ថ្ងៃនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ – ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខា​ធិការនៃគណៈកម្មាធិកា​រមជ្ឈិម​បក្ស​កុម្មុ​យនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀត​ណាម ​បានស្នើ សុំឱ្យមានការជំរុញ​កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំស៊ី ជម្រៅ​ថែម​ទៀត។  ឯកឧត្តមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា សភាមានតួនាទីសំខាន់ណាស់នៅក្នុងការជំរុញអភិវឌ្ឍន៍ប្រទេសជាតិ។

នៅក្នុងជំនួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជា ឯកឧត្តម ង្វៀង ហ៊្វូជុង បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជានាពេលនេះ ដើម្បីពិភា​ក្សាពីសភាពការណ៍អន្តរជាតិ ក៏ដូចជាពីទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ភាតរភាព ក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូន។

ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺមានប្រសិទ្ធភាពល្អណាស់។ ចំពោះសភាពការណ៍អន្តរជាតិ គឺមានការស្មុគ្រស្មាញទាំងភាពវិជ្ជមាន និងអវិជ្ជមាន ដែលទាមទារឱ្យប្រទេសយើងទាំងពីរ បង្កើនកិច្ចស​ហ​​​ប្រតិបត្តិការខ្លាំងក្លាថែមទៀត ដើម្បីការអភិវឌ្ឍន៍ប្រទេ​សទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋបានលើកឡើងថា ការអភិវឌ្ឍវៀត​ណាមបច្ចុប្បន្ននៅមានចំណុចខ្វះខាត ផងដែរ ហើយការដែលស្នើសុំឱ្យរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញកិច្ចសហតិបត្តិការជា មួយគ្នាថែមទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងសភានៃប្រទេ​ស​ទាំងពីរអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ព្រោះតួនាទីសភាសំខាន់ណាស់។

ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានស្នើសុំអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសា​ធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិ​បត្តិការ ក៏ដូចជារួមគ្នាផ្លាស់ប្តូរ បទពិសោធន៍រវាងសភាប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ក្នុងជំនួបនោះដែរសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែង នូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម  ង្វៀង ហ៊្វូជុង អគ្គលេ​ខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ នៃសា​ធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមមកបំពេញទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះមិនត្រឹម តែផ្តល់នូវកិត្តិយសដ៏ធំធេងសម្រាប់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងការបន្តជំរុញលើកកម្ពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាមកាន់តែរឹងមាំទ្វេ ដងថែមទៀត៕

ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort