សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ

ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម Norbert Barthle សមាជិកសភា និង​ជារដ្ឋ​លេខា​ធិការក្រសួង​សហ​ប្រតិ​​បត្តិ​ការ​​​សហព័ន្ធ​អាល្លឺម៉ង់ បានមាន​ប្រសាសន៍ថា ប្រទេស​អាល្លឺម៉ង់​នៅតែ​បន្ត​សហការ និង​ជួយ​ដល់​កម្ពុជា​​លើ​​វិស័យ​​ផលិត​កម្មកសិកម្ម អគ្គិសនីប្រើប្រាស់​ដោយ​ផ្ទាំង​សូឡា ប្រព័ន្ធស្រោច​ស្រព និង​ជំរុ​ញ​​​ការ​វិនិយោគនៅ​កម្ពុជា ព្រមទាំងការ​ជួយដោះស្រាយ​នូវបញ្ហាកកស្ទះចរាចរណ៍ ជាដើម។

​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេចតេជោ បានថ្លែង​ដូច្នេះប្រា​ប់អ្នកយ​ក​ព័ត៌​មា​ន​ បន្ទាប់ពី សម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុ​ជា បាន​អនុញាតឱ្យ ឯកឧត្ដម Norbert Barthle សមាជិកសភា និងជារដ្ឋ​លេខាធិការ​​ក្រសួង​​សហ​ប្រតិ​បត្តិការ​សហព័ន្ធ​អាល្លឺម៉ង់ និង​គណៈ​ប្រតិភូ ចូលជួប​សម្ដែងការគួរសម​នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដម Norbert Barthle បានលើក​ឡើងថា ប្រតិភូ​របស់​ឯកឧត្ដម ចូលជួប​សម្ដែង​ការគួរ​សម​ជាមួយសម្ដេច​តេជោ​នាថ្ងៃនេះ គឺជាប្រតិភូ​​ចម្រុះ​​មាន​សមាជិក​សភាផង និងសមាជិក​រដ្ឋាភិបាល​ផង ហើយដំណើរទស្សន​កិច្ចរបស់​គណៈ​ប្រតិ​ភូ​​មកកាន់​ព្រះរាជាណា​ចក្រកម្ពុជា​នាពេលនេះ គឺដើម្បី​ឈ្វេង​យល់​ពីគម្រោងទាំង​ឡាយ ​ដែ​ល​សហព័ន្ធអាល្លឺម៉ង់​បានធ្វើនៅ​ក្នុងព្រះរា​ជាណាចក្រកម្ពុជា ដើម្បីជាមូល​ដ្ឋានបន្តកិច្ចសហប្រ​តិ​បត្តិ​ការ​​លើ​គម្រោង​នេះថែម​ទៀត ស្របតាមអ្វី ដែលជាការបាន​លើកឡើ​ងរបស់ លោកជំទាវ​​អធិការ​បតី​សហព័ន្ធ​អាល្លឺម៉ង់ អែនជឺឡា មែកគែល កន្លងមកនោះគឺបន្ត​គាំទ្រ​ដល់រាជដ្ឋាភិបាលក​ម្ពុជា។ ឯ​ក​ឧត្ដមក៏បាន​ជម្រាបជូន​សម្ដេចតេជោដែ​រថា ក្នុងដំណើរ​ទស្សនកិច្ចនេះ ឯកឧត្ដមបាន​កត់​ស​ម្គា​​​ល់ពី​ការអភិវឌ្ឍយ៉ាងខ្លាំង​របស់កម្ពុជា ដោយសង្កេត​ឃើញមាន​ការវិនិយោគ​ជាច្រើន ហើ​យ​អ្នកវិនិយោគទាំងនោះ មានជំនឿទុកចិត្តមកលើ​រាជរដ្ឋាភិបាលកម្ពុជា ដែលក្រោមការ​ដឹក​នាំ​​រប​ស់សម្ដេចកន្លងមក គឺបាននាំ​មកនូងការអភិវឌ្ឍរីក​ចម្រើន លើវិស័យ​សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព ដែលនេះគឺជា​ស្នាដៃដ៏ធំធេង​របស់សម្ដេចតេជោ។

ឯកឧត្ដម​បាន​មាន​​ប្រសាសន៍​​ប​ញ្ជា​ក់ថា នៅពេលនេះវិនិយោគិន​អាល្លឺម៉ង់គឺមាន​ចំណាប់​អារម្មណ៍យ៉ាងខ្លាំង និងបានមក​​ដាក់​ទុន​វិនិយោគ​នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជាជា​ច្រើន​ផងដែរ។ ជាការ​ឆ្លើយ​តប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានថ្លែងអំ​ណរគុ​ណចំពោះ​លោក​​ជំទាវ​អធិ​ការប​តី​សហព័ន្ធអាល្លឺម៉ង់ ដែលបាន​ផ្ញើលិតខិត​ចូលរួមអបអ​រសាទរ​​ចំពោះ​ការ​ឈ្នះ​ឆ្នោត និងការកាន់តំណែង​ជានាយករដ្ឋមន្ត្រី​របស់សម្ដេច​តេជោ​កន្លងមក។

សម្ដេចតេជោ​​បា​នមា​ន​ប្រសាសន៍ថា អ្វីដែលឯកឧត្ដម Norbert Barthle បានលើក​ឡើងនោះ គឺជា​ការវាយ​តម្លៃ​​ដ៏ស្មោះត្រង់​មួយ ហើយចំពោះ​គណៈប្រតិភូ​សហព័ន្ធ​អាល្លឺម៉ង់​មកកាន់កម្ពុជានា​ពេលនេះ បើមិនធ្លាប់មក​កាន់​កម្ពុជា​ទេ នោះគឺមាន​អារម្មណ៍​ហាក់បីដូច​ជាកម្ពុជា​ពុំមានអ្វីកើត​ឡើង​ឡើ​យ​។ ដោយឡែក​កម្ពុជាកាលពី​ឆ្នាំ១៩៧៩​​មាន​មនុស្ស​តែ៧០នាក់ប៉ុណ្ណោះ ហើយមកដល់​ពេល​នេះ​​មានមនុស្ស​ជាច្រើន​បានមករស់នៅ​រាជធានីភ្នំពេញ ដែលនាំមក​នូវការអភិ​វឌ្ឍ​ និងការ​ឈឺក្បាលផងដែរ។ សម្ដេចបាន​បន្តថា កាអភិវឌ្ឍនេះគឺទទួល​បានជា​ពិសេស​រយៈ​ពេ​ល​២០ឆ្នាំចុងក្រោយ បន្ទាប់ពីកម្ពុជា​ទទួលបាន​សុខសន្តិភាព ហើយការអភិវឌ្ឍនេះ​​ក៏មាន​ការ​ចូ​លរួមចំណែក​យ៉ាងសំខាន់ពី​គម្រោងនានា​របស់​សហព័ន្ធអាល្លឺម៉ង់ផងដែរ។

សម្ដេចតេជោ​ នា​យ​ករដ្ឋមន្ត្រីបាន​គូសបញ្ជាក់​ទៀតថា ទោះបីជាកម្ពុជាមា​នការអ​ភិវឌ្ឍយ៉ាងឆាប់​រហ័សយ៉ា​​ង​​ណា​ក៍ដោយ ក៏កម្ពុជានៅមាន​បញ្ហាប្រឈម​នៅឡើយ នោះគឺកម្ពុជាបាន​ដាក់ចេញនូវ​អាទិភាព​​ដើ​ម្បីដោះស្រាយ​បញ្ហាទាំង​នេះរួមមាន ការអភិវឌ្ឍ​ធនធានមនុស្ស ប្រព័ន្ធស្រោចស្រព គ​ម​នា​មនាគមន៍​ដឹកជញ្ជូន និង​ទូរគមនាគមន៍ និងអគ្គិសនីជាដើម។

ឯកឧត្ដម Norbert Barthle បានជម្រាប​​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីថា ប្រទេស​​អាល្លឺ​ម៉​ង់​ នៅជាមួយសម្ដេចតេ​ជោ​ជានិច្ច ជាពិសេសនៅ​ជាមួយ​សម្ដេច​តេជោ​ក្នុងការជួយដល់កម្ពុជា លើ​វិស័យ​ផលិតកម្មកសិកម្ម អគ្គិសនី​ប្រើប្រាស់​ដោយ​ផ្ទាំង​សូឡា ប្រព័ន្ធស្រោ​ចស្រព និងជំរុ​ញ​ការវិនិយោគនៅ​កម្ពុជា ព្រមទាំងការជួយ​ដោះស្រាយប​ញ្ហាកក​ស្ទះចរាចរណ៍​ផងដែរ។ ឯ​ក​ឧត្ដមបាន​បន្តទៀតថា យើងនៅតែដើរ​ជាមួយគ្នា និងសហការជាមួយគ្នា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort