ឯកសារចំនួន៨ ត្រូវបានចុះហត្ថលេខា ក្នុងទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន

ភ្នំពេញ ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -ប្រភពពីទូរទស្សន៍ជាតិកម្ពុជា(TVK) បានឱ្យដឹងថា បន្ទាប់ជំនួបកំពូលទ្វេភាគីដែល ចំណាយ​ពេ​ល​​​ប្រមាណ ១ម៉ោងរួចមក នារសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ​ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ច​ផ្លូវ​ការ​ទៅ​​កាន់​សាធា រណរដ្ឋប្រជាមានិតចិននោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម  លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារ​ណ​រដ្ឋ​​ប្រជាមា និតចិន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និ​ង​​​អនុស្ស រណៈ នៃការយោគយល់គ្នាសំខាន់ៗចំនួន៨។

ឯកសារទាំងនោះរួមមាន៖  ទី១- លិខិតប្តូរសារស្តីពីគម្រោងកែលម្អផ្លូវជនបទជំហា​ន​ទី​២ ចុះហត្ថលេខារវាង ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​មួ​យ​ឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជា​តិ​។ ទី២- លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គងទឹកជន​បទជំហានទី២ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តមវ៉ាង ស៊ាវថាវ ប្រ​ធា​ន ទី​​ភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ទី៣-លិខិតប្តូរសារស្តីពីគម្រោ​ង​ការ​ងារ​វិស្វកម្មសម្រាប់គាំទ្រដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចុះហត្ថ​លេ​ខា​រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់​កិច្ចសហ​ប្រតិ​បត្តិការអភិវឌ្ឍន៍អន្តរជាតិ។ ទី៤-លិខិតបញ្ជាក់ការប្រគល់-ទទួល ស្ដីពីគម្រោងអគារអង្គរក្ស នៃទីស្តីការគណៈរដ្ឋ​មន្រ្តី ចុះហត្ថ​លេខា​រវា​ងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ទី៥-លិខិតបញ្ជាក់ការប្រគល់-ទទួលស្តីពីគម្រោងលើក កម្រិតផ្លូវជាតិលេខ៧ ដែលរងការ​ខូច​ខាតដោយទឹកជំនន់ ចុះហត្ថលេខារវាង​ឯកឧត្តម ស៊ុន ចា​ន់​ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយឯកឧត្តម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ទី៦-លិខិតបញ្ជាក់ការប្រគល់-ទទួល ស្តីពី​គម្រោង ជួសជុ​ល​ប្រា​សាទតាកែវ ចុះហត្ថលេខារវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជា​មួ​យ​ឯក​ឧត្ត​ម ជុង សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ទី៧- កិច្ចព្រមព្រៀងឥណទានសម្ប ទាន សម្រា​ប់​គម្រោ​ងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្ត​ព្រះវិហារ ចុះហត្ថលេខារវាងឯកឧត្តម វង្សី វិស្សុត រដ្ឋ​លេ​ខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ហ៊ូ ស៊ាវលាន ប្រធាន​ធនាគារនី​ហរ័​ណអាហរ័ណចិន ។ ទី៨-កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិ ការវិនិយោគ ក្រោ​​មយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខា រវាងឯកឧត្តម សុខ ចិ​ន្តាសោភា រដ្ឋ​មន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម យី ហួយម៉ាន ប្រធានធនាគារឧស្សាហកម្ម និង ពាណិជ្ជកម្មចិន ៕

ដោយ ជឹម ណារី  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort