សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានធនាគារចិន

 ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនិកច្ចផ្លូវការនៅសាធារណរដ្ឋប្រជា​មានិត​ចិ​ន​ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ឆេន ស៊ីឈីង (Chen Siqing) ប្រធាន​ធ​នា​គារចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នក​យកព័ត៌មាន​ក្រោ​យ​​ជំនួបនោះថា  ក្នុងជំនួបនោះ Chen Siqing បានបង្ហាញនូវក្តីរីករាយ ដែលទទួលបានការ​អនុ​ញ្ញា​តពីសម្តេចនាយករដ្ឋមន្ត្រីចូលជួបសម្តែងការគួរសម ជាពិសេសបានអរគុណសម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ដែលបានថ្លែងប្តេជ្ញាជំរុញការវិនិយោគបន្ថែមទៀត។

លោក Chen Siqing បាន​មាន​ប្រ​សា​សន៍ថា ធនាគាររបស់លោកបានធ្វើការជាច្រើន ឆ្នាំមកហើយនៅក្នុង​ប្រទេស​កម្ពុជា។ ​លោ​ក​បានលើកឡើងថា នៅក្នុងប្រទេសចិន បានចាត់ ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តភក្តិ​ចាស់​របស់ប្រទេសចិន ហើយកន្លងមកនេះភាគីចិន តែងតែចាត់ទុកទំនាក់ទំនង​សម្តេចនាយក​រដ្ឋ​មន្ត្រី ជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មានលក្ខណៈជិតស្និទ្ធនិងស្និទ្ធស្នាល។

លោក​បានអរគុណចំពោះការគាំទ្រកន្លងមករបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា រាជរដ្ឋា​ភិ​បា​​ល ហើយលោកនឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យគំនិតផ្តួចផ្តើមនយោ បាយខ្សែក្រវាត់ មួយ ផ្លូវ​មួ​យ​ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មានការស៊ីសង្វាក់ និង ប្រទាក់ក្រ​ឡា​គ្នា​​។ លោក Chen Siqing បានលើកឡើងដែរថា ក្រោយពេលបាន ស្តាប់ប្រសាសន៍​របស់ស​ម្តេ​ច​​ហើយ លោកបានវាយតម្លៃកម្ពស់ចំពោះ ចក្ខុវិស័យដឹកនាំ របស់សម្តេច ពោលសម្តេចដែល​មាន​ចក្ខុវិស័យដឹកនាំច្បាស់លាស់ ក្នុងការធ្វើឱ្យប្រទេស កម្ពុជា មានការអភិវឌ្ឍក្លា​យជាប្រ​ទេ​ស​​មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបន្តថា ធនាគាររបស់លោក នឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺផ្តល់​ទុន​​ដល់ក្រុមហ៊ុនវិនិយោគនានា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរ អំពីតម្រូវការនៃទុនជាច្រើន ហើយសព្វថ្ងៃនេះធនាគារចិនមានទុនច្រើន ហើយមានសាខាច្រើននៅលើពិភពលោក ដូច្នេះ​ធនាគារចិនអាចជួយសម្រេចនូវតម្រូវការមួយនេះ។ ឆ្នាំនេះប្រទេសចិននឹងរៀបចំកិច្ច​ប្រជុំកំពូ​ល​​នៃខ្សែ​ក្រវាត់មួយ ផ្លូវមួយ នាខែមេសា ខាងមុខនេះ ធនាគារចិន នឹងមានការចុះកិច្ច​ព្រម​ព្រៀ​ងមួយចំនួន ដើម្បីផ្តល់ឥណទានដល់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងគម្រោងនយោបា​យ​ខ្សែក្រវាត់ និងផ្លូវ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រធានធនាគារចិន ទៅ​ទស្សន​កិច្ច​នៅកម្ពុជា ដើម្បីពិនិត្យគម្រោងវិនិយោគនានា ដែលគាំទ្រដោយធនាគារចិន។

សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ដែរថា សម្តេចចង់ឃើញឱ្យមាន ការចុះកិច្ច​ព្រម​ព្រៀង​នៃ​គម្រោងទាំងឡាយដែលស្ថិតនៅក្រោមគម្រោងនយោបាយខ្សែក្រវាត់ និងផ្លូវជាពិសេស​ស​ម្តេ​ចបានចាត់តាំងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័ន របស់រដ្ឋធ្វើការ​ជាមួយធនា​គារ​ចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាប់អារម្មណ៍ ចំពោះការប្រកាសរបស់​ឯកឧត្ត​ម​ប្រ​ធានាធិបតី ស៊ី ជីនពីង ក្នុងការបង្កើតវិថីសូត្រ សតវត្សរ៍ទី២១នេះឡើង ដែលជាចំណុច​ដ៏​សំ​ខា​ន់​​សម្រាប់ការអភិវឌ្ឍប្រទេសជាសមាជិក។ សម្រាប់កម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន​មា​ន​ប្រ​សាសន៍ថា អាទិភាពរបស់កម្ពុជា ទាំងអស់ទាំងរដ្ឋ និងឯកជន គឺផ្តោតសំខាន់​ទៅលើវិស័យ​ធំៗ​ចំនួន៤ គឺការអភិវឌ្ឍធនធាន មនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាវិស័យ​សំខាន់ៗ​សម្រា​ប់​រាជ​រដ្ឋា​ភិបាល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញគាំទ្រឱ្យ​មានការចុះហត្ថលេខា​រវាង​ធ​នា​គារ​ចិន ជាមួយស្ថាប័នរបស់កម្ពុជានូវរាល់គម្រោងទាំងឡាយ ដែលស្ថិតក្រោមនយោបាយ​ខ្សែ​ក្រ​វាត់ និងផ្លូវ ក៏ដូចជាស្ថិតនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រ​ចតុកោណរបស់រាជរ​ដ្ឋាភិបា​ល​​កម្ពុជា។ បើគម្រោងវិនិយោគស្ថិតនៅក្រោមនយោបាយខ្សែក្រវាត់ និងផ្លូវទទួលបាន​ជោគ​ជ័​យ​ នោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តមប្រធានាធិបតីចិន ក៏ជោគជ័យផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort