សម្ដេចតេជោ ហ៊ុន សែន ទទួលជួបគណៈប្រតិភូសមាគមមិត្តភាពចិន-កម្ពុជា នៅទីក្រុង ប៉េកាំង

ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ -ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជា​មានិតចិ​ន​ នារសៀលថ្ងៃចន្ទ ១រោច ខែបុស្ស  ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Gu Xiulian ប្រធានសមាគម​មិ​ត្ត​ភាពចិន-កម្ពុជា និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា(TVK) បានឱ្យដឹងថា លោកជំទាវ Gu Xiulian បាន​មាន​ប្រ​សា​សន៍​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល​បាន​​អនុញ្ញាតឱ្យថ្នាក់ដឹកនាំ នៃសមាគមមិត្តភាពចិន-កម្ពុជា បានជួបសម្ដែងការគួរសម និង សំណេះ​សំណាល នៅ​ទី​ក្រុង​ប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបសម្តេចអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការដ៏​ម​មា​ញឹកបំផុតនេះ។ លោកជំទាវក៏បានជម្រា​បជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីភាពរីកចម្រើ​ន​ធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន-កម្ពុជា បានបង្កើតឡើងនូវស​មា​គម​មិត្ត​ភាពចិន-កម្ពុជា កាលពីពេលកន្លងទៅ។

លោកជំទាវក៏បានជម្រាបជូនសម្តេចតេជោដែរ ថា សមាគមមិត្តភាពចិន-កម្ពុជា មាន សមាជិកចូលរួមគឺជាអតីតមន្រ្តីការទូតរបស់ប្រទេសចិន ប្រ​​ចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌មួយចំនួន ក្នុង​ប្រ​ទេ​សកម្ពុជាផងដែរ។ លោកជំទាវក៏ បានសម្ដែងនូវការអបអរសាទរ ជូនចំពោះគណបក្ស​ប្រជាជនក​ម្ពុ​ជាដែល ទទួលបានជ័យ ជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍សម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរ​សើ​រចំពោះថ្នាក់ដឹកនាំ នៃ​សមាគមមិត្តភាពចិន-កម្ពុជាដែលបានរួមចំណែកយ៉ាងសកម្ម​ក្នុង​កា​រ​​​ជួយដល់បុព្វហេតុមនុស្ស​ធម៌ ក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។ សម្តេចតេជោ​នាយ​ក​រដ្ឋមន្រ្តីក៏បានសម្ដែងនូវ​សេចក្តី​សប្បាយរីករាយផងដែរ ដោយបានជួបថ្នាក់ដឹកនាំ​នៃសមាគ​ម​មិត្ត​​ភាពចិន-កម្ពុជា ជាថ្មីម្តង​ទៀត បន្ទាប់ពីបានជួបក្នុងព្រឹត្តិការណ៍ នៃការប្រារព្ធខួប៦០ឆ្នាំ នៃ​ទំនាក់ទំនងការទូតរវា​ប្រទេស​ទាំងពីរ នៅរាជធានីភ្នំពេញ៕

ដោយជឹម ណារី  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort