ប្រទេសចិនផ្ដល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន និងបន្តនាំអង្ករចូលពីប្រទេសកម្ពុជា ចំនួន៤០ម៉ឺនតោន

ភ្នំពេញ ថ្ងៃទី២២​ខែមករា ឆ្នាំ២០១៩ -ក្នុងជំនួបពិភាក្សាកាងារ និងសម្ដែងការគួរសមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃចន្ទ ១រោច ខែបុស្ស  ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្នុ​ងដំ​ណើរទស្សនកិច្ចផ្លូវ ការរយៈពេលបីថ្ងៃទៅកាន់សាធារណរដ្ឋប្រជាមានិតចិននោះ ឯក​ឧត្ត​ម​ប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹង​បន្ត​នាំ​ចូល​អង្ករចំនួន ៤០ម៉ឺនតោន ពីប្រ​ទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃ​ប្រទេសទាំ​ង​ពីរឱ្យ​កើនដល់ ១០ពាន់លាន ដុល្លារអាម៉េរិកនៅឆ្នាំ២០២៣ នឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិនទៅ​វិនិយោគនៅកម្ពុជា ហើយជា​មួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤​ពា​ន់​​លានយ័ន សម្រាប់ រយៈពេល ៣ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យ​ដឹង​របស់អ្នកយកព័ត៌ មានរបស់ទូរទ្សន៍ជាតិកម្ពុជា (TVK)។

ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានមាន​ប្រសាសន៍​ចាត់​ទុក​ទស្សនកិច្ចវផ្លូវការរបស់សម្តេចតេជោមកកាន់ប្រទេសចិននៅពេលនេះ គឺពិតជា​មាន​តម្លៃ​បំផុត​សម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែ​ខ្ពស់ត្រដែតថែមទៀត។ ឯកឧត្តម​ប្រ​ធា​នាធិបតីក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការ​ទូតប្រទេសទាំងពីរ។ ឯកឧត្ត​ម​ប​ន្ត​ថា ឯកឧត្តមផ្ទាល់ជាមួយព្រះករុណា ព្រះមហាក្សត្រនៃព្រះ​រា​ជាណា​ចក្រកម្ពុជា និងសម្តេច​ព្រះ​​វររាជមាតាជាតិខ្មែរ បានយាង និងអញ្ជើញចូលរួមក្នុងកម្មវិធី ប្រពៃណីក្នុងប្រទេសចិន។  ឯ​ក​​ឧត្តមមានប្រសាសន៍បញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់​មួយ ផ្លូវមួយ និងបន្តពង្រឹង​និង​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខ័ណ្ឌ ខ្សែក្រវាត់មួយ ផ្លូវមួយ ក្នុ​ង​​នោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហ​ប្រតិបត្តិការក្នុង​កម្រិ​ត​​តំបន់ និងអន្តរជាតិ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះបើទោះបីជា​ទំនាក់​ទំនង​អន្តរជាតិ ​មាន​ការ​ប្រែប្រួលក៏ពិត មែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោ​ជន៍​​ជាច្រើនពីគ្នាទៅ វិញទៅមក។ តាមរយៈ​នេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុ​ជា ពិសេសការ ចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំទ្វេឡើង​ថែម​ទៀ​ត។ ឯកឧត្តម ប្រធានាធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យ​ថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូម​គាំទ្រ​ចំ​ពោះ​សម្តេច តេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពី​ការ​​បោះ​ឆ្នោត សកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីក​រា​យក្នុងការមកបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀតក្នុងប្រទេសចិន។ សម្តេចក៏​បានថ្លែ​ង​ នូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជ បដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយា​ង មកកាន់ប្រទេសចិន ក្នុងការពិនិត្យព្រះរាជសុខភាព និងសម្តេចយាងបំពេញព្រះរាជ​ទស្សន​កិច្ច​ផ្លូ​វ​រ​ដ្ឋ​។ សម្តេចតេជោក៏បានលើកពីបញ្ហាមួយចំនួន ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងនោះ ​ សម្តេចតេជោបានជម្រាបជូនឯកឧត្តមប្រធានាធិបតី អំពីសភាពការណ៍ក្នុង ប្រទេសកម្ពុជា ពិ​សេ​សសភាពការណ៍ក្រោយការបោះឆ្នោតសកល កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល និងការ​ទប់​ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេច តេជោក៏បានគូសបញ្ជាក់​ពីការ​បង្កើត​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះយោបល់ ដែល មានគណបក្ស នយោបាយចូលរួមចំនួន១៩​គ​ណ​​បក្ស។

ក្នុងជំនួបពិភាក្សានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឱ្យឯក​ឧត្តម​ប្រ​ធា​នា​ធិបតីក្នុងការជំរុញអ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេស​ការ​បង្កើតរោងចក្រថ្មីៗ ថែមទៀត។ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលជា​ទំ​នា​ក់​ទំនងមានលក្ខណៈ​ប្រពៃ​ណី ហើយអ្វីដែលសម្តេចចង់ឃើញនោះគឺក្នុងភាពជាដៃគូយុទ្ធ​សា​ស្រ្តគ្រប់ជ្រុងជ្រោយនោះ គឺបន្តថែទាំនិងរក្សាឱ្យកាន់តែរឹងមាំថែមទៀត ពិសេសគឺ​វត្តមាន​ឯ​ក ឧត្តមប្រធានាធិបតីនៅកម្ពុជា គឺ ពិតជាផ្តល់នូវសារៈសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេ​ភាគី និងក្នុងតំបន់ផងដែរ។ សម្តេចតេជោបានស្នើឱ្យបន្តយន្តការទ្វេភាគីកាន់តែរឹងមាំ។ ជា​មួ​​​យគ្នានេះសម្តេចនឹងចូលរួមក្នុងកិច្ចប្រជុំ​កំពូលស្តីពីផ្លូវមួយ ខ្សែក្រវាត់មួយ លើកទី២ នៅ​ចុង​ខែ​មេសា ឆ្នាំ២០១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើថា ឆ្នាំ២០​១៩​គឺជាឆ្នាំ​នៃការផ្លា​ស់​​ប្តូរវប្បធម៌ និង​ជាឆ្នាំនៃការផ្លាស់ប្តូរទេសចរណ៍នៃប្រទេស​ទាំងពីរ។ សម្តេចតេជោក៏បាន​ស្នើ​ដល់​ឯកឧត្តមប្រធានាធិបតី គឺធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរ​អាចមាននូវកិច្ចព្រមព្រៀង​សេដ្ឋ​កិច្ចសេរី ព្រោះដោយសារប្រទេសទាំងពីរ មានភាពជាដៃគូយុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ រួច​មក ហើយតាំងពីឆ្នាំ២០១០ មកនោះ។

ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍ថា ទំនាក់ទំនងរវាងចិននិងកម្ពុជា គឺពិតជាមាន​ ល​ក្ខ​​ណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនង នៃប្រ​​ទេសទាំងពីរ មានលក្ខណៈសំខាន់បំផុត។ ឯកឧត្តមបន្តថា លក្ខណៈ​ពិសេស គឺទំនាក់ ទំនង​រវា​ងសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំចិន និងចាត់ទុក​បាន ឡើង​ដល់កម្រិត​​មួយដែលខ្ពស់បំផុត បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។

ឯកឧត្តមបន្តថា ចិននិង​កម្ពុជា នឹងបន្តរួមគ្នាសហគមន៍ដែលជាសហគមន៍រួមគ្នា ដើម្បី រៀបចំផែនការធ្វើកិច្ច​ស​ហ​ការលើ​គ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និង រវាងប្រជាជនិង​ប្រជា​ជ​ន​។ ឯកឧត្តម​មានប្រសាសន៍ស្វាគមន៍ ជូនចំពោះសម្តេចដែលនឹង អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំ​កំ​ពូ​ល​លើក​ទី២ ស្តីពីផ្លូវមួយ ខ្សែក្រវាត់មួយ នៅប្រទេសចិនក្នុង ពេលខាងមុខ។  ក្នុងជំនួបកំ​ពូល​នោះ​ដែរ សម្តេចតេជោ និងឯកឧត្តម​ប្រធានា​ធិបតីចិន ក៏បាន ពិភាក្សាគ្នាយ៉ាងយកចិ​ត្តទុកដាក់​អំពី​ទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែល​មាន ការយកចិត្តទុកដាក់ដូចគ្នា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort