សម្ដេចតេជោជំរុញឱ្យក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិនបើកការដ្ឋាន ស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុឱ្យបានឆាប់

ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ក្នុងខណៈដែលអនុញ្ញាតឱ្យឱ្យក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Ro​ad and Bridge Comrporation CRBC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនា​ឱ​កា​សបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០​១៩នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណាចក្រ​កម្ពុ​ជាបានជំរុញឱ្យក្រុមហ៊ុនបើកការដ្ឋានសាងសង់ឱ្យបានឆាប់ នូវគម្រោងផ្លូវល្បឿន​លឿនភ្នំ​ពេ​ញ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះ ក្រុម​ហ៊ុ​​ន​វិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានគោរពរាយការណ៍ជូនសម្តេចតេជោ​នាយ​ក​រដ្ឋ​មន្រ្តី អំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងផែនការសម្រាប់​អនុវត្តន៍នៅពេលខាងមុខ ដែលកន្លងមកក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បា​ន​រួម​ចំណែកសាងសង់ផ្លូវ និងស្ពានជាច្រើនក្នុងប្រទេសកម្ពុជា ហើយសម្រាប់ពេលខាងមុខ ក្រុម​ហ៊ុននិងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ដែលគ្រោង​នឹង​បើក​ការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងសាង​ស​ង់​​ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត និង​ការស្ថាបនាផ្លូវលេខ​១៥​-៥១​ ដែល​តភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបងផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនបើកការដ្ឋាន​សា​ង​​សង់ឱ្យបានឆាប់នូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដែលបាន​ធ្វើការ​ដោះ​ស្រា​យរួចរាល់មកហើយនោះ។ ពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជា​មួ​យនឹង​ផ្លូវល្បឿនលឿន គឺយើង ត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់តភ្ជាប់។

ដោយឡែក​ចំ​ពោះ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សម្តេចតេជោបានបញ្ជាក់ថា ក្រុម ហ៊ុនត្រូវតែសិក្សា​និងជ​ជែ​ក​គ្នាបន្ថែមជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជា ច្រើនបានសិក្សារួម​មក​ហើ​យនោះ៕

ដោយ ជឹម ណារ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort