សម្តេចតេជោ ហ៊ុន សែនជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សា នៅប្រទេសចិន

ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ -ប្រភពពីទូរទស្សន៍ជាតិកម្ពុជា (TVK) បានឱ្យដឹងថា ក្នុងឱកាសនៃការស្នាក់​នៅបំពេញ​ទស្ស​​​​ន​​​កិច្ច​ផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននោះ នៅ រសៀលថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច​សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែម​ក​រា​ ឆ្នាំ២០១៩ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច​ក្រ​​​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ៤៦៨នាក់ ដែលកំពុង សិ​ក្សា​​នៅប្រទេសចិន។

តំណាងសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន មានប្រសាសន៍ថា  រ​ហូ​​តមកដល់ពេលនេះមាននិស្សិតកម្ពុជា ដែលកំពុងសិក្សាតាមបណ្តាទីក្រុង ខេត្តទាំង២០  រប​ស់​ប្រទេសចិន មានចំនួនជាង ១.៦៤៤នាក់ ហើយចំពោះនិស្សិតទាំងអស់ដែលមានវត្តមាន ក្នុង ពិធីសំ​ណេះ​សំណាលនេះ គឺពិតជាមានភ័ព្វវាសនាខ្លាំងណាស់ ដោយបានជួប​ផ្ទាល់ជា មួយ សម្តេច​តេ​ជោ​ បើ​ទោះបីជារូបសម្តេចមានការងារមមាញឹកក្តី។

តំណាងនិស្សិតក៏បានជម្រាប​ជូនសម្តេ​ច​តេ​ជោ​នាយករដ្ឋមន្រ្តី អំពីសកម្មភាពមួយចំនួន ដែលនិស្សិតកម្ពុជាបាននិងកំពុង សិក្សាក្នុងប្រទេសចិន ក្នុងការចូលរួម​ចំ​ណែកជាមួយរាជរដ្ឋា ភិបាល ក្នុងការធ្វើកិច្ចសហប្រតិ បត្តិការជាមួយភាគីម្ចាស់ផ្ទះ ពិសេស​ការ​រៀបចំប្រារព្ធខួប៦០ ឆ្នាំនៃទំនាក់ទំនងការទូតនៃ ប្រទេសទាំងពីរកម្ពុជា-ចិន និងប្រា​រ​ព្ធ​ខួប​ ៤០​ឆ្នាំ នៃទិវាមហាជ័យ ជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៩។

នៅចំពោះមុខនិស្សិត សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍វាយតម្លៃខ្ពស់ និង​កោ​ត​សរសើរចំពោះនិស្សិតទាំងអស់ ដែលមានស្មារតីស្រឡាញ់ សាមគ្គីគ្នា និងចេះជួយគ្នា​ទៅ​វិញ​ទៅមក ខណៈដែលក្មួយៗកំពុងសិក្សានៅក្នុងប្រទេសចិន។ សម្តេចមានប្រសាសន៍គាំទ្រចំ​ពោះ​ការលើកឡើង របស់តំណាងនិស្សិតដែរថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ គឺពិត ជាមាន​អត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំងណាស់ ចំពោះក្មួយៗទាំងអស់ ដែលបានធ្វើដំណើរចាក​ចេ​ញ​​ពីមាតុភូមិទៅបន្តការសិក្សា ចាកចោលផ្ទះសម្បែងនិងមាតុប្រទេស។ ទន្ទឹមនិងនេះសម្តេ​ច​​តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ផងដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់​ប្រ ទេ​ស​ចិននៅពេល ដែលចាត់ទុកថាជាដំណើរទស្សនកិច្ចផ្លូវការលើកទី៦នោះ សម្តេចនឹង​ជួ​ប ចរ​ចា​ជាមួយភាគីចិនទាំងអស់ ក្នុងការកៀរគរ រកកម្ចីឥណទាន ក្នុងការតបណ្តាញចែកចាយ​អគ្គិ​ស​នីឱ្យបានគ្របដណ្តប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំដៅ​ធ្វើយ៉ាងណាឱ្យតម្លៃ អគ្គិស​​​នីកាន់​តែចុះថោក នៅបណ្តាឆ្នាំខាងមុខៗ ដើម្បីរួមចំណែកដល់ការបែងចែកផ្លែផ្កា នៃកំ​ណើន​សេ​ដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។

សម្តេចតេជោក៏បានណែនាំ​ដ​ល់​និស្សិតទាំងអស់ ត្រូវបន្តតាមដានពីការវិវត្តន៍ នៃ សភាពការណ៍សកលលោក។ សម្តចតេ​ជោ​ថ្លែងថា បើទោះបីមានប្រទេសមួយចំនួន រង គ្រោះដោយវិបត្តិសេដ្ឋកិច្ច ឬសង្រ្គាមពាណិ​ជ្ជ​ក​ម្ម​​ក្តី គឺយើងមិនត្រូវឱ្យកើតមានឡើងនៅក្នុង ប្រទេសកម្ពុជានោះទេ ពោលគឺយើង​ត្រូវខិតខំថែរ​ក្សា​នូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យ​កាន់​តែ​រឹង​​មាំទ្វេឡើងថែមទៀត។ សម្តេច តេជោនាយករដ្ឋមន្រ្តីបានមាន​ប្រសាសន៍នៅចំពោះ​មុខនិ​ស្សិ​​​ត​ដែរថា ការបណ្តុះបណ្តាល ធនធានមនុស្ស នៅតែជាកត្តាយុទ្ធសាស្រ្តយូរអង្វែង​របស់​ក​ម្ពុ​​​ជា ហើយសម្តេចនៅតែចាប់ដៃគូ ជាមួយចិន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជួយ​ដ​ល់ប្រទេសកម្ពុជា ក្នុងន័យនេះ សម្តេចនឹងបន្តចរចាជាមួយភាគីចិន ដើម្បីបន្តជួយបណ្តុះ​បណ្តា​លធន​ធានមនុស្សដល់កម្ពុជា សម្រាប់រយៈពេលវែងតទៅមុខទៀត។

សម្តេចតេ​ជោ​នាយក​រដ្ឋ​មន្រ្តី​មានប្រសាសន៍សង្កត់ធ្ងន់ថា ការជួយរបស់ចិនដល់កម្ពុជា គឺដើម្បីភាពរីកចម្រើន​ខា​ង​សេ​ដ្ឋ​​កិច្ច ពិសេសគឺដើម្បីពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា ដើម្បី បញ្ចៀ​សពីការប៉ុនប៉ងផ្តួលរំលំ​ពី​សំ​ណាក់​បរទេសមួយចំនួន ដែលមានមហិច្ឆតាផ្តួលរំលំលើ គ្រប់រូបភាពទាំងអស់។  សម្តេច​តេ​ជោ​លើកឡើងដែរថា គ្រាន់តែចិនវិនិយោគនៅខេត្តព្រះ សីហនុ ឬកន្លែងដទៃ គេថារាជរដ្ឋា​ភិ​បា​លកាត់ដីឱ្យចិន ខណៈដែលខ្លួនមិនបានជួយអ្វីសោះ ដល់កម្ពុជា។ សម្តេចតេជោបន្តថា លើ​ស​ក​​​លលោកកំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរចិន ខ្លាំងណាស់ រាប់ទាំងប្រទេសជិតខាង​ក​ម្ពុ​ជា​ ក៏កំពុងតែមានការទាក់ទាញ់ភ្ញៀវទេសចរ និងអ្នក វិនិយោគទុនចិនផងដែរ។ ជាមួយនឹងការ​ថ្លែ​ងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា សន៍លើកឡើងដែរថា ការតាក់តែងក្រម​ប្រ​តិ​បត្តិសមុទ្រខាងត្បូង(COC) គ្រោងនឹងបញ្ចប់ក្នុង រយៈពេលប្រមាណ៣ឆ្នាំខាងមុខ ដែល​ជា​ការ​លើកឡើងរបស់នាយករដ្ឋមន្រ្តីចិន នៅចំពោះ មុខមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូល​អា​ស៊ា​ន នៅសិង្ហបុរីកាលពីពេលកន្លងមក។ សម្តេច តេជោក៏បានអំពាវនាវដល់និស្សិតកម្ពុជា​ទាំង​​អស់ដែលសិក្សានៅក្នុងប្រទេសចិន ក្នុងនោះទី១- ត្រូវខិតខំគោរពច្បាប់និងវិន័យ​របស់​ប្រទេ​ស​ចិ​ន។ ទី២-ខិតខំជួយយកអាសាគ្នាទៅវិញទៅមក ។ ទី៣-ខិតខំសិក្សា និងក្តោបឱកាស​នៃ​ការ​សិក្សា​ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort