សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព

ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រក​ម្ពុ​ជា​ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយ     កា​លពី​វេ​លាម៉ោង១៤ និង២០នាទី ម៉ោងនៅទីក្រុងប៉េកាំង ត្រូវនឹងម៉ោង១៣ និង២០នាទី ម៉ោង​ក្នុង​ប្រ​ទេស​កម្ពុជា នារសៀលថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៩ សម្រាប់ដំណើរ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ រយៈ​ពេល៣ថ្ងៃ នៅសាធារណរដ្ឋ​ប្រជា​មា​និត​​ចិន។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រ​កម្ពុ​ជា បានធ្វើការចុះចតប្រកបដោយ​សុវត្តិ​ភាព នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍ យ៉ាង​ស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីឯកឧត្តម ខុង សៀ​ន​យ៉ូ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯក​ឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអ​គ្គ​រដ្ឋ​ទូតវិសាមញ និងពេញសមត្ថភាព នៃសា​ធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ​កម្ពុ​ជា លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គ​រាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ​ប្រជា​មា​និត​ចិន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និង​ឥស្សរ​ជនការទូតរបស់ព្រះ​រាជាណា​ចក្រ​កម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិត​ចិនជាច្រើន​រូប។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ រប​ស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ទៅ​កាន់ទី​ក្រុង​ប៉េកាំង ប្រទេសចិននៅពេលនេះ គឺឆ្លើយតប​តាមការអញ្ជើញពីឯកឧត្តម លី ខឺឈាង នា​យ​ក​រដ្ឋមន្រ្តីចិន ដែលនឹងចាប់ផ្តើមឡើង នៅថ្ងៃ​ទី២១ ​​និង​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។ សម្រាប់ដំណើរបំ​ពេ​ញ​​ទស្សនកិច្ចផ្លូវរយៈ​ពេល៣ថ្ងៃ នៅទីក្រុងប៉េកាំង សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួប​ពិភា​ក្សា​ជាមួយបណ្តាថ្នាក់ដឹក​នាំ​កំពូលៗ របស់ប្រទេសចិន ដូច​ជាឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តម​នាយក​រដ្ឋមន្រ្តី លី ខឺឈាង ឯកឧត្តម​ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រ​ជា​ជន​ចិន​ វ៉ាង យ៉ាង ឯកឧត្តម​ប្រធានគណៈកម្មាធិការអចិ​ន្រៃ្តយ៍ នៃសភាប្រជាជនចិន ឯកឧត្តម សុ​ង​ តាវ រដ្ឋមន្រ្តីក្រសួង​ន​ទំនាក់ទំនងអន្តរជាតិ មជ្ឈឹម​បក្សកុម្មុយនីស្តចិន ព្រមទាំងបណ្តា​ក្រុមហ៊ុន​វិនិយោគ​ចិនជា​ច្រើនទៀត។

គូបញ្ជាក់ដែរថា នេះគឺ​ជាដំណើរបំពេញទស្សនកិច្ចផ្លូវការ ក្រៅប្រទេសលើកទី១ នៅ​ដើម​ឆ្នាំ២០១៩ របស់សម្តេចតេ​ជោនាយករដ្ឋមន្រ្តី។ ឯកសារសំខាន់ៗចំនួន៨ គ្រោងនឹងចុះ​ហត្ថ​​​លេខានៅចំពោះប្រមុខថ្នាក់ដឹកនាំ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បន្ទាប់​ពី​​      ប​ញ្ច​ប់​​​ជំនួបពិភាក្សាទ្វេភាគី ដែលធ្វើឡើងនៅថ្ងៃទី២២​ ខែមករាខាងមុខ។ ដំណើរបំពេញ​ទស្សនកិច្ច​ផ្លូ​វ​ការ ទៅកាន់ក្រៅប្រទេសចិននេះទៀតសោត គឺ​ដើម្បី​ពង្រឹង​និងពង្រីក​ទំនាក់​ទំនង កិច្ចសហប្រតិ​បត្តិ​ការលើវិស័យ​នយោ​បាយ សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ការទាក់ទាញ​អ្នកវិនិយោគទុន ពីប្រ​ទេ​ស​ចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើន​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ក្នុងប្រទេ​ស​​កម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំទ្វេឡើង​ថែម​ទៀត​៕ ដោយ ជឹម ណារី 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort