សមាជិកព្រឹទ្ធសភាជប៉ុនអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧

សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដម Takuji Yanagimoto សមាជិកព្រឹទ្ធសភាជប៉ុន បានសម្ដែង​នូវ​ការ​អបអរ សាទរចំពោះជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់​ផ្ទះនៃ​វេ​ទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) នៅខេត្តសៀមរាប។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី​បានថ្លែងដូច្នេះ​ប្រាប់​អ្ន​ក​​យកព័ត៌មាន បន្ទាប់ពីជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Takuji Yanagimoto សមាជិក​ព្រឹទ្ធ​ស​ភា​ជប៉ុន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃពុធ ១១​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩  នៅស​ណ្ឋា​​គារ Lotus Blanc ខេត្ត​សៀមរាប។

នៅក្នុងជំនួបនោះដែរ ឯកឧត្ដម  Takuji បានគោរពថ្លែងអំណរគុណជូន ស​ម្ដេ​ច​តេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់​ដល់គណៈ​ប្រតិភូជាន់ខ្ពស់​រប​ស់​ឯកឧត្ដម មកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ។ ឯកឧត្ដមក៏ បានសម្ដែងនូវការ​អប​អរ​សា​​ទរចំពោះជោគជ័យដែលទទួលបាន ក្នុងការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើក​ទី២​៧​ ​(APPF-27) នៅទីក្រុងសៀមរាប។

ឯកឧត្ដម Takuji បានជម្រាបជូន សម្ដេចតេ​ជោនាយក​រដ្ឋ​ម​ន្ត្រី​ថា​ ឯកឧត្ដម បានកត់សម្គាល់ឃើញថា នៅពេលនេះអ្នកវិនិយោគជប៉ុនក៏បានចាប់ផ្ដើម​មក​វិនិ​យោ​គនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន ពិសេសប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក៏មាន​ទំ​នាក់ទំនងកាន់តែល្អផងដែរ។ ជាងនេះទៅទៀត ចំពោះសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែមាន​សន្ទុះ​រីក​ចម្រើនយ៉ាងលឿន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់កម្ពុជា។ ឯកឧត្ដម Takuji ក៏បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តទៀតថា ប្រទេស​ជប៉ុ​ន​​នឹងបន្តគាំទ្រ និងជួយដល់កម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូន​ចំ​ពោះ​ ឯកឧត្ដម Takuji និងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ វេទិកា APPF-27នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេស​ជប៉ុន​បានដើរតួនាទីសំខាន់ណាស់ក្នុងការស្វែងរកសន្តិភាពឱ្យកម្ពុជា និងបានបញ្ជូនកងកម្លាំង​ជា​លើ​ក​ដំបូង​ជួយដល់ប្រទេសកម្ពុជា។ ជាងនេះទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេ​ស​ជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជា ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort