ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចែករំលែកអនុសាសន៍៥ចំណុច ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិក

សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចែករំលែកនូវអនុសាសន៍ចំនួន៥ចំណុច ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកា​អា​ស៊ី-ប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្នុង​ខណៈ​ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ។

អនុសាសន៍ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានចែករំលែកឱ្យអង្គវេទិកាធ្វើការពិចារ​ណា​​​នោះមានរួមមាន៖ ១- ត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីរបស់អង្គការសហប្រជាជាតិ តួ​នា​ទី​អាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាពិសេសគោលដៅ​អភិវឌ្ឍ​ន៍​ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និង​ការកាត់បន្ថយភាពក្រីក្រ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។ ២- ត្រូវរួម​គ្នា​លើ​ក​កម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិកា ស​ញ្ញាផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេសការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុ​ងរប​ស់​​ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កឱ្យមានអស្ថិរភាព ឬភាព​វឹក​វរ​ក្នុ​ង​តំបន់ និងពិភពលោក។ ៣- ត្រូវរួមគ្នាដោះស្រាយជម្លោះដែលកើតឡើង តាមរយៈ​ការចរ​ចា​ដោ​យសន្តិវិធី ឬដោយគោលការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយឈ្នះ ឈ្នះ ដែល​ធ្វើឱ្យភាគីជម្លោះទាំងសងខាង ឈ្នះ ឈ្នះ ឬអាចទទួលយកបានទាំងអស់គ្នា​ដោយសុខសន្តិ​ភា​​ព​។ ៤- ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវ​អំពើ​ភេរ​វក​ម្ម​ និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ជួញដូរវត្ថុបុរាណ បទល្មើស​ប​ច្ចេ​​កវិទ្យាទូរគមនាគមន៍ ជំងឺឆ្លងគ្រប់ប្រភេទ និងការជួញដូរស្ត្រី និងកុមារ។ ៥- ត្រូវរួមគ្នាលើក​ត​ម្កើងវប្បធម៌ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសក្នុងតំបន់ ពង្រឹងមិត្តភាព និង​កិ​ច្ច​​សហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីថែរក្សាសុខសន្តិភាព ឱ្យ​បានគង់វង្សនៅក្នុងតំបន់ និងពិភពលោក ឈានឆ្ពោះទៅរកកាអភិវឌ្ឍប្រកបដោយ​ចីរ​ភា​ព​។

សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជា​មាន​​​កិ​ត្តិយសដ៏​ឧត្ដុងឧត្ដមក្នុងការធ្វើជាម្ចាស់ផ្ទះជាលើកដំបូង សម្រាប់ការរៀបចំកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើកទី២៧ នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ដើម្បីរួមគ្នាពិភាក្សាអំពីស្ថានភាពនយោបាយ សង្គម​សេ​ដ្ឋ​កិច្ច បញ្ហាប្រឈមសកល សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងអន្តរជាតិ និងការ​ទូត​សភា ជាពិសេសកិច្ចប្រត្តិបត្តិការ សេដ្ឋកិច្ច វប្បធម៌ ក្នុងតំបន់ដើម្បីសម្រេចបាន​សុខសន្តិ​ភា​ព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ពេលនេះនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំង​ពិ​ភព​លោកផង កំពុងប្រឈមនិងបញ្ហាសកល ដូចជាសង្គ្រាមណាពិជ្ជកម្ម សង្គ្រាមសព្វាវុធ អំ​ពើ​ភេរវកម្ម ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ការប្រែប្រួលអាកាស ធាតុ គ្រោះមហន្ត​រាយ​ធម្មជាតិ អសន្តិសុខស្បៀង និងភាពក្រីក្រ ដែលកំពុងគំរាម កំហែងដល់សន្តិសុខសកល និង​ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។ ដូច្នេះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃ​វេ​ទិ​កាសភាអាស៊ីប៉ាស៊ីហ្វិកនា ពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសនៅក្នុងតំបន់ រួម​ទាំងកម្ពុជាផង ដើម្បីពង្រឹងភាពជា ដៃគូសភាអាស៊ី-ប៉ាស៊ីហ្វិក ឈានទៅសម្រេចបាននូវ​សន្តិ​ភា​ព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែ​ល​ព្រះ​រា​ជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកសភា​​មកពី​ប្រទេ​ស​​​​​​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន២១ ដែលប្រព្រឹត្តទៅ  ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ​​២​​​​០​​១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍ​ប្រ​​ក​​ប​ដោយចីរភាព»៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort