សម្តេច​តេជោ ហ៊ុន សែន នឹង សម្តេច​កិត្តិព្រឹទ្ធិបណ្ឌិត បានផ្តល់កិត្តិយស​ទទួលថវិកា​ពីសប្បុរស​ជនដែលបាន ចូលរួមវិភាគ​ទានដល់​សកម្មភាព​មនុស្សធ៌ម​កាកបាទ​ក្រហម​កម្ពុជា

នៅព្រឹក​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធ​ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។

ដើម្បី​រៃអង្គាស​ថវិកាសម្រាប់​ទ្រទ្រង់​សកម្មភា​ពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា។ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍​ថ្លែងអំណរគុណ ដល់សប្បុរស​ជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័នរបស់​រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ដែលតែងតែចូលរួម​យ៉ាងសកម្ម​ពុះពារ​នូវរាល់​ការលំបាកគ្រប់បែបយ៉ាង ធ្វើយ៉ាងណាគឺ​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់ប្រជាពល​រដ្ឋនៅពេលមាន​ឧបទ្ទវហេតុ ឬគ្រោះ​មហន្តរាយផ្សេងៗ និងជួយកាត់​បន្ថយការ​លំបាក​ភាពងាយរងគ្រោះទាំ​ងឡាយ​នៅគ្រប់ច្រកល្ហក​ទាំងនៅតំ​បន់ជិត ឬ តំបន់ឆ្ងាយ​ដាច់ស្រយាល​នៅទូទាំង​ព្រះរា​ជាណាចក្រ​កម្ពុជា បានកើតឡើង​នាពេល​កន្លងម​កនៅតា​មបណ្តាល​ខេត្តនានា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិ ព្រឹទ្ធ​បណ្ឌិត​ បាន​ថ្លែងអំណរ​គុណដល់គណៈ​កម្មាធិការ​អន្តរ​ជាតិ​កាកបាទ​ក្រហម សហពន័្ធ​អន្តរជាតិ និង​សមាគម​ជាតិ ជាដៃគូសហប្រតិបត្តិការ​ទាំងអស់​ដែលតែង​តែផ្តល់នូវការ​គាំទ្រផ្នែក​បច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹង​ភាព​ជាដៃ​គូជាទី​ពេញចិត្ត រួមជាមួយនឹ​ងស្ថានីយ៍​ទូរទស្សន៍ អ្នកសារព័​ត៌មាន​ជាតិ-អន្តរជា​តិ ដែលតែងតែ​ចូលរួម​យក​ព័ត៌មាន និងផ្សព្វ​ផ្សាយ​រាល់​សកម្មភាព និងសមទ្ធិផល​របស់កាក​បាទ​ក្រហម​កម្ពុជា នារយៈ​ពេលន្លងមក ជាពិសេស​ការលើក​កម្ពស់​ការយល់​ដឹងពី​បេសកម្ម​ និងសមទ្ធិផល​របស់កាក​បាទក្រហម​កម្ពុជា ហើយបានចូលរួម​ចំណែក​យ៉ាងសកម្ម​ធ្វើអោយ​កម្លាំង​មនុស្សធម៍ ដែលជា​វប្បធម៍​ចែករំលែក​នៅតែជាក​ម្លាំងដ៏រឹងមាំ និងជាប្រភព​ធនធាន​មិនចេះ​រីងស្ងួត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថាកាលពីឆ្នាំ​កន្លងទៅ​ កាកបាទ​ក្រហម​កម្ពុជា​ធ្វើឡើង​ចំពេល ដែលកម្ពុជា​ជួប​នូវគ្រោះរាំងស្ងួត និង​ពេលនោះ​រាជរដ្ឋាភិ​បាលបា​នដាក់​ចេញនូវ​យុទ្ធនាកា​រទ្រង់​ទ្រាយធំ ក្នុងការជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋទូទាំងប្រទេស តាម​រយៈការ​ចែក​ចាយ​ទឹក ការជីក​អណ្តូង ជីកស្រះ ក្នុងនោះ​ក៏មាន​ការចូលរួម​យ៉ាង​សកម្មពីកាក​បាទ​ក្រហម​កម្ពុជា​ផងដែរ។ តាមរយៈ​វិធានការណ៍​នេះគឺពិត​ជាមាន​សារៈសំខាន់ណាស់​សម្រាប់សកម្មភាព​រួម​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលបាននឹង​កំពុងអនុវត្តន៍​យ៉ាង​សកម្ម​ក្នុងពេល​បច្ចុប្បន្ននេះ ដើម្បីជួយដ​ល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ​គ្រោះធម្មជាតិ​ផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុ​ណដល់​សប្បុរស​ជនជាតិ អន្តរជាតិ ដែលបាន​ផ្តល់ជំនួយតាមរយៈកា​កបាទ​ក្រហមកម្ពុជា​ក្នុងវិស័យ​មនុស្សធ៌​មដ៏ចាំ​បាច់​មួយ​នេះ។ សម្តេចតេជោ ក៏បាន​ថ្លែងអំណរ​គុណ​ដល់​កម្លាំង​អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជា​ដែលតែង​តែចូលរួមយ៉ាង​សកម្ម ពុះពារនូវរាល់​ការលំបាក​ទាំងឡាយ​ទោះតូច​ក្តី ធំក្តីធ្វើយ៉ាង​ណាជួយ​សង្គ្រោះដល់ អាយុជីវិត​របស់​ប្រជាពល​រដ្ឋ​ នៅពេល​មាន​​ឧបទ្ទវហេតុ ឬ គ្រោះមហន្តរាយ​ផ្សេងៗ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្តេច​តេជោ ហ៊ុន សែន បានអំពាវនាវ​ដល់អាណាព្យាបាល ឪពុម្តាយ ត្រូវយកចិត្តទុកដាក់​ ដល់​ការអប់រំកូន​ចៅចៀស​អោយ​ឆ្ងាយពី​គ្រឿងញៀន​គ្រប់ប្រភេទ ដែលធ្វើអោយ​ប៉ះពាល់ដ​ល់ខ្លួន​ឯង ក្រុមគ្រួសារ និងសង្គម​ជាតិ។ ម្យ៉ាងវិញទៀត គឺសូមប្រជាពល​រដ្ឋទាំងអស់​គ្នាគោរពច្បាប់​ចរាចរណ៍ សូមបើកប​រអោយមានការប្រុង​ប្រយត្ន័ ជាពិសេសបើកបរ​ដោយគ្មានការប្រើប្រាស់​គ្រឿងស្រវឹង។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែង​អំណរ​គុណ​ដល់កាក​បាទ​ក្រហម​កម្ពុជា​ដែលបាន​បន្ត​ផ្តល់​ថវិកាជារៀង​រាល់ឆ្នាំ​ចំនួន​មួយ​លាន​ដុល្លារ​ឧបត្ថម្ភ​ដល់ម​ន្ទីរ​ពេទ្យគ​ន្ធបុប្ផា និងអរគុណ​ដល់សាធារណៈជនដែលបាន​ជួយ​ដល់មន្ទីពេទ្យ​គន្ធបុប្ផា​នេះដើម្បីអោយ​ដំណើរ​ការ​ទៅមុខ។ ថ្លែងក្នុងឱកាសនេះដែរ សម្តេច​តេជោ និង​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានគោរពថ្វាយ​ព្រះពរដល់​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងឱកាស​បុណ្យ​ចំរើន​ព្រះជន្មព្រះអង្គ​ក្នុងពេល​ខាងមុខនេះ សូមព្រះករុណា មាន​ព្រះរាជ​សុខភាព​​ល្អបរិបូរណ៍ ព្រះជន្មាយុ​ យឺនយូរដើម្បីគ​ង់ប្រថាប់ជាម្លប់​ដ៏ត្រជាក់​ដល់ប្រជារាស្ត្រ​គ្រប់ៗរូប។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់​​ជនរួមជាតិទាំង​ក្នុងនិង​ក្រៅប្រទេស ដែល​បានផ្ញើ សារ​ជូនពរ​សម្តេច ក្នុងហ្វេសប៊ុគ (Facebook) និងតាមទូរស័ព្វ ក្នុងពេលដែល សម្តេចតេជោ បាន អញ្ជើញទៅពិនិត្យ​សុខភាព​នៅប្រទេស​សឹង្ហបូរីកាល​ពីសប្តាហ៍​មុននេះ។ មុននឹង​បញ្ចប់ សម្តេចតេជោ ហ៊ុន សែន នឹង សម្តេចកិត្តិ​ព្រឹទ្ធិបណ្ឌិត បានផ្តល់​កិត្តិយស​ទទួល​ថវិកា​ពីសប្បុរស​ជនដែល​បាន ចូលរួមវិភា​គទាន​ដល់កម្មភាព​មនុស្សធ៌​មកាកបាទក្រហម​កម្ពុជា ព្រមទាំងបាន​អញ្ជើញ ពិនិត្យការ​តាំង​ពិពណ៌សមិទ្ឋផល​ស្នាដៃកាកបាទក្រហម​កន្លងមកនេះ និងថតរូប​អនុស្សាវរីយ៍ជា មួយ​សប្បុរសជន និងយុវជន យុវនារី ក្នុងបរិយាកាស​រីករាយស្និទ្ធស្នាលបំផុត។ ថវិកាសរុបសម្រាប់ឆ្នាំ​២០១៧ នេះទទួលបាន​បឋមព្រឹក​មិញ​ចំនួន ១៣,៤១០,២៨០ ដុល្លារអាមេរិក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort