សម្ដេចតេជោប្រាប់អតីតនាយករដ្ឋមន្ត្រីអៀកឡង់ថា សហគមន៍អឺរ៉ុបមិនគួរប្រព្រឹត្តកំហុស ជាលើកទី៣ដល់កម្ពុជា

ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែ​ង​ប្រា​ប់​ អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ អៀកឡង់ថា សហគមន៍អឺរ៉ុបមិន​គួរសាងកំហុសទី៣  ដោ​យការប្រើប្រាស់ EBA (ប្រព័ន្ធអនុគ្រោះពន្ធ) មកគំរាមកំហែងដាក់ទណ្ឌកម្មដល់កម្ពុជា ដ​ក​ EBA ពីកម្ពុជា ដោយយកប្រជាជនកម្ពុជាជាង១៦លាននាក់ ជាចំណាប់ខ្មាំងនូវអ្វីដែលហៅ​ថា​ EBA នោះទេ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះ​ប្រាប់អ្នក​យកព័ត៌   ​មា​ន​ បន្ទាប់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ កម្ពុ​ជា​ បានអនុញ្ញាតឱ្យ ឯកឧត្ដម Enda Patrick Keny សមាជិកសភា និងជាអតីតនាយករដ្ឋ មន្ត្រី​នៃ​សាធារណរដ្ឋអៀកឡង់ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ នៅ​វិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះ​រាជាណា​ច​ក្រ​កម្ពុជា។

ឯកឧត្ដម Enda Patrick Keny បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹង ថា ដំ​ណើរ​ទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺឆ្លើយតប​ទៅ​នឹ​ង​​ការអញ្ជើញរបស់វិជ្ជបណ្ឌិត ហាន់ដា ដែលបានអញ្ជើញឯកឧត្ដម ​មកចូល​រួមក្នុង​គម្រោង​ពាក់​ព័ន្ធនិងវិស័យអប់រំ និងវិស័យដទៃទៀត។ ឯកឧត្ដមក៏បានគោរពស្នើសុំសម្ដេច​តេជោ​​នាយ​ក​រដ្ឋមន្ត្រី ឈ្វេងយល់អំពីទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាង​ជ្រា​ល​ជ្រៅជាទីបំផុត ដែលឯកឧត្ដម Enda បានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បី​ចូល​រួម ​ជាមួយគម្រោងរបស់ឯកឧត្ដមវិជ្ជបណ្ឌិត ហាន់ដា ពាក់ព័ន្ធជាមួយនិងវិស័យអប់រំដែ​ល ​​ជាវិស័យអាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ​ដ​ល់​​ឯកឧត្ដមវិជ្ជបណ្ឌិត ហាន់ដា ដែលបានជួយដល់កម្ពុជាលើវិស័យអប់រំ ជា​ពិសេស​បាន​ផ្ដ​ល់​នូវ​អាហារូបករណ៍យ៉ាងច្រើនដល់និស្សិតកម្ពុជា បានទៅសិក្សានៅសាកលវិទ្យាល័យកម្ពុជា​ ហើយក៏បានថ្លែងអំណរគុណផងដែរចំពោះគម្រោងដទៃទៀត ដែលឯកឧត្ដម ឯកឧត្ដម​វិជ្ជ     ប​ណ្ឌិ​ត ហាន់ដា មានជាបន្តទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏​បានថ្លែងអំណរ​គុណ​ផង​ដែរ​ចំពោះ​សាធារណរដ្ឋអៀកឡង់ ដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជា​ពិសេសការ ផ្ដល់​ជំ​នួ​​យសម្រាប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់​ក​ម្ពុ​ជា និងសហគមន៍អឺរ៉ុប សម្ដេចតេជោបានជម្រាជូននូវប្រវត្តិ​របស់កម្ពុជាដោយសង្ខេបដល់ឯ​ក​ឧត្ដម Enda ហើយក៏បានជម្រាបជូន ឯកឧត្ដមផងដែរថា សហគមន៍អឺរ៉ុបមិនគួរ​ប្រ​ព្រឹ​ត្ត​កំហុសជាលើកទី៣ដល់កម្ពុជានោះ​ទេ ដែលកំហុសទី ១ គឺការ​គាំទ្រការផ្ដួលរំលំព្រះ​ករុ​ណា​​ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ដែលជារដ្ឋាភិបាលស្រប​ច្បាប់មួយ កំហុសទី២ នោះ​គឺ​ការគាំទ្ររបបខ្មែរក្រហមនៅអង្គការសហប្រជាជាតិ​អស់រយៈ​ពេលជាង១២ឆ្នាំ នៅពេល​ដែ​ល​​ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាអស់រាប់លាននាក់។ ចំពោះកំហុសទី៣ គឺការប្រើប្រាស់ EBAមកគំរាមកំហែងដាក់ទណ្ឌកម្មដល់កម្ពុជា ដក EBA ពីកម្ពុជា ដោយយកប្រជា​ជន​កម្ពុ​ជា​ ជាង១៦លាននាក់ជាចំណាប់ខ្មាំងនូវអ្វីដែលហៅថា EBA នោះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា
beylikdüzü escort escort beylikdüzü beylikdüzü escort